រាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម
03/11/2013 08:44
Vovworld-រាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២វិច្ឆិកានៅរោងល្ខោនធំទីក្រុងហាណូយ

អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan (laodong.com.vn) Vovworld-ថ្លែងមតិនៅរាត្រីតូរតន្ត្រី បេះដូង៩០លានស្នេហាវៀតណាម ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី២វិច្ឆិកានៅរោងល្ខោនធំទីក្រុងហាណូយ ដោយក្រសួងសុខាភិបាលវៀតណាមរៀបចំក្នុងឱកាសព្រឹត្តិការណ៍វៀតណាមស្វាគមពលរដ្ឋទី ៩០លាន អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះ អាងថា ចំនួនប្រជាជនវៀតណាមគំរប់៩០លាននាក់ជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រ ដ៏សំខាន់និងមានអត្ថន័យចំពោះផ្នែកចំនួនប្រជាជននិយាយដោយឡែកនិង ប្រទេសយើងនិយាយរួម។ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា៖ “ជាមួយព្រឹត្តិការណ៍ចំនួនប្រជាជនវៀតណាមមាន៩០លាននាក់ នេះជាឱកាសដ៏ធំធេងសំរាប់បុព្វហេតុការពារនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីជានៅ មានការលំបាកសាកល្បងក្តី ប៉ុន្តែយើងខ្ញុំត្រូវប្រែក្លាយការលំបាកសាកល្បងនោះ ក្លាយទៅជាឧត្តមភាពដើម្បីអភិវឌ្ឍន៍៕”
Related






