រំលឹកខួបអនុស្សាវរីយ៏លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា
21/06/2012 10:48
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី៤៥ទិវា បង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ទី២៤មិថុនា១៩៦៧-ទី២៤មិថុនា២០១២) ព្រឹក ថ្ងៃទី២១មិថុនា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីព្រះបរមរាជវាំងកម្ពុជា គង់សំអុល

Image:Internet ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា(ទី២៤មិថុនា១៩៦៧-ទី២៤មិថុនា២០១២) ព្រឹកថ្ងៃទី២១មិថុនា ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីព្រះបរមរាជវាំងកម្ពុជា គង់សំអុល តំណាង នៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាច ក្រកម្ពុជា ព្រះមហាវីរះក្សត្រនរោត្តមសីហនុ មហាវីរះក្សត្រ យានីនរោត្តមមុន្នីនាថ សីហនុទ្រង់បានទៅសាក់សួរសុខទុក្ខនឹងជូនពរស្ថានទូតវៀតណាមប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ។លោកគង់សំអុលបានផ្ញើ សេចក្តីអំណរគុណជូនចំពោះ បក្សរដ្ឋនឹងប្រជាជនវៀតណាមដែលបានជួយ ឧបត្ថម្ភប្រជាជនកម្ពុជារួចផុតពី គ្រោះប្រល័យពូជសាស្រ្តខ្មែរក្រហមក៏ដូចជា ក្នុងការកសាងនឹងអភិវឌ្ឌ្យន៏ប្រទេស កម្ពុជាក្រោយនេះ។លោកសង្កត់ធ្ងន់ថា៖ក្នុងដំណាក់កាលបច្ចុប្បន្ននេះទំនាក់ទំនង ជិតខាងមិត្តភាពរវាងប្រទេសទាំង ២ត្រូវការពង្រឹងបង្រីកឲ្យខ្លាំងក្លាថែមទៀត។ លោកគង់សំអុលជូនពរ ឯកអគ្គ រដ្ឋទូតNgo Anh Dungនឹងភ្នាក់ងារស្ថានទូតបំពេញ ល្អភារកិច្ចជាស្ពានជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង២អភិវឌ្ឌ្យ ឲ្យកាន់តែរឹងមាំស្ថិតស្ថេរចីរកាល។ឯកអគ្គរដ្ឋទូតNgo Anh Dungអះអាងថា៖រដ្ឋវៀត ណាមប្រជាជនវៀតណាមមានបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែ ពង្រីកតាមទឹសស្លោកដែលថ្នាក់ដឹកនាំប្រទេសទាំង២បានលើកឡើងនោះគឺ ជិត ខាងល្អប្រសើ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរអង្វែង៕
Related
More




