(VOVworld) - នាព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅរដ្ឋធានីហាណូយ ក្រសួងកសិកម្មនិងអភិ
វឌ្ឍន៍ជនបទបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីនិងមហា
សន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៤។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ផ្នែកកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាមត្រូវប្រឈមមុខជាមួយការសាកល្បងដ៏តានតឹង។
ក្នុងកាលៈទេសៈនោះ ផ្នែកកសិកម្មគប្បីជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនកសិ
កម្មនិងសេដ្ឋកិច្ចជនបទ បង្កើនការអនុវត្តន៍វិទ្យាសាស្ត្របច្ចេក វិទ្យាក្នុងវិស័យផលិត
កម្មកសិកម្ម វិនិយោគកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ លើក កំពស់ប្រាក់ចំណូល
គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន។
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat ប្រគល់ពានរង្វាន់
ជូនកសិករឆ្នើមនានា

មុននោះ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Hoang Trung Hai បានអញ្ជើញចូលរួមពិធីលើកដម្កើងកសិករគំរូ ឆ្នើមឆ្នាំ
២០១៥ ប្រគល់ពានរង្វាន់“កួរស្រូវមាសវៀតណាម” លើកទី២ និងពានរង្វាន់
“អង្គភាពអាជីវកម្មដើម្បីផ្នែកកសិកម្ម”លើកទី១៕