រដ្ឋាភិបាលអាមេរិកបញ្ជាឲ្យបិទសេវ៉ាកម្មជាច្រើន
01/10/2013 10:01
(VOVworld)-នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១តុលា បណ្តាស្ថាប័នរដ្ឋបាល អាមេរិក បញ្ជាឲ្យបិទសកម្មភាពជាច្រើនដោយកង្វះថវិកា។

រដ្ឋាភិបាលអាមេរិកផ្អាកសកម្មភាព (រូបថតៈ tienphong.vn) (VOVworld)-នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១តុលា បណ្តាស្ថាប័នរដ្ឋបាល អាមេរិក បញ្ជាឲ្យបិទសកម្មភាពជាច្រើនដោយកង្វះថវិកា។ តាមការព្យាកណ៌ថា អាចមាន ភ្នាក់ងាររដ្ឋបាលអាមេរិក ជាង ៨ម៉ឺននាក់ត្រូវបង្ខំឲ្យឈប់សម្រាក់ដោយគ្មានប្រាក់ បៀវត្ស និងទាហានចំនួន១ពាន់ ៤សែន នាក់ត្រូវបន្តការងារប៉ុន្តែទទួលប្រាក់ខែយ៉ាង យឺតៗ។ ប្រធានាធិបតីអាមេរិក លោក Brack Obamaបានចុះហត្ថលេខាលើក្រមច្បាប់១ សំដៅធានាថា បណ្តាទាហាននៅមានប្រាក់ខែក្នុងរយៈពេលរដ្ឋាភិបាល បិទសេវ៉ាកម្ម នានា។ ក្នុងសារ១ដែលបានផ្សាយលើទូរទស្សន៌ប្រធានាធិបតីអាមេរិកលោក Barack Obama បានសន្យាថា កម្លាំងកងទ័ពអាមេរិកនៅរក្សារាល់កាតព្វកិច្ចធម្មតា ប៉ុន្តែការ ទទួលប្រាក់ខែអាចមានភាពយឺតយ៉ាវ។ប៉ុន្មាននាទីក្រោយពីរដ្ឋាភិបាលបិទសេវ៉ាកម្ម នានា រដ្ឋសភាអាមេរិក បានកោះហៅកិច្ចប្រជុំដើម្បីនាំចេញសំណូមពរ ចរចារជាផ្លូវ ការ ជាមួយព្រឹទ្ធសភាផងដែរ។មុននេះរដ្ឋាភិបាលអាមេរិកក៏ធ្លាប់បិទ សេវ៉ាកម្មនានា ក្នុងរយៈពេល២១ថ្ងៃ ពេលដែលធ្លាក់ក្នុងវិបត្តិប្រហាក់ប្រហែលឆ្នាំ១៩៩៥-១៩៩៦៕
Related






