VOV WorldVOV World
រដ្ឋាភិបាលអង់គ្លេសមានទំនុកចិត្តនឹងធ្វើឲ្យមានសុពលភាពមាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ទាន់ពេលវេលា
03/03/2017 10:23
(VOVworld) - រដ្ឋាភិបាលអង់គ្លេសបានសំដែងជំនឿ ជាក់ថា នាថ្ងៃទី១៥ មិនា ខាងមុខ នាយករដ្ឋមន្រ្តី លោកស្រី Theresa May នឹងអាចដាកឲ្យមានសុពល ភាព មាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ដើម្បីអង់គ្លេស ចាប់ផ្ដើមដំណើរការចរចារចាក ចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖Internet) (VOVworld) - រដ្ឋាភិបាលអង់គ្លេសបានសំដែងជំនឿជាក់ថា នាថ្ងៃទី១៥ មិនា ខាងមុខ នាយករដ្ឋមន្រ្តីលោកស្រី Theresa May នឹងអាចដាកឲ្យមានសុពលភាព មាត្រាទី៥០នៃសន្ធិសញ្ញា Lisbon ដើម្បីអង់គ្លេសចាប់ផ្ដើមដំណើរការចរចារចាកចេញ ពីសហភាពអឺរ៉ុប ឬហៅថា Brexit។មុននោះ លោកស្រី May សន្យាថា នឹងធ្វើប្រការ នេះមុនថ្ងៃចុងក្រោយខែមិនានេះ។ ក្រោយពីបរាជ័យនៅព្រឹទ្ធសភាអង់គ្លេសអំពីគំរោងច្បាប់ Brexit នោះ រដ្ឋាភិបាល អង់គ្លេសនឹងខំប្រឹងប្រែងជំរុញចលនាសភាជាន់ទាបច្រានចោលមាត្រាដែលបង្ខំអង់ គ្លេសធានាភាពជាពលរដ្ឋរបស់ប្រជាពលរដ្ឋ EU រស់នៅអង់គ្លេសក្រោយពីប្រទេស នេះចាកចេញពី EU។មុននោះ នាថ្ងៃទី១ មិនា ព្រឹទ្ធសភាអង់គ្លេសបាន ឯកភាព បញ្ចូលក្នុងគំរោងច្បាប់ Brexit នូវមាត្រាដែលទទួលស្គាល់សិទ្ធិរបស់ប្រជាពលរដ្ឋ  EU នៅអង់គ្លេស។រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May ចាត់ទុក ថា នេះជាប្រការគួរឲ្យខកចិត្ត៕

More