VOV WorldVOV World
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់និងទួរគីឯកភាពជួបជុំគ្នាខណៈដែលទំនាក់ទំនងកំពុងតានតឹង
04/03/2017 08:52
(VOVworld) - មន្ត្រីជាន់ខ្ពស់មួយរូបរបស់ទួរគីឲ្យដឹង ថា រដ្ឋមន្រ្តីការបរទេស ប្រទេសនេះលោក Mevlut Cavusoglu និងសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នាថ្ងៃទី៣ មិនា បានធ្វើការសន្ទនាតាមទូរស័ព្ទ ក្នុង នោះឯកភាពថា នឹង ជួបជុំគ្នានាថ្ងៃទី៨ មិនា ខាងមុខ។
រដ្ឋមន្រ្តីការបរទេស ប្រទេសនេះលោក Mevlut Cavusoglu (ខាងឆ្វេង) និងសមភាគីអាល្លឺម៉ង់ លោក Sigmar Gabriel​ (រូបថត៖TTXVN) (VOVworld) - មន្ត្រីជាន់ខ្ពស់មួយរូបរបស់ទួរគីឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស ប្រទេសនេះលោក Mevlut Cavusoglu និងសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel នា ថ្ងៃទី៣ មិនា បានធ្វើការសន្ទនាតាមទូរស័ព្ទ ក្នុងនោះឯកភាពថា នឹង ជួបជុំគ្នានាថ្ងៃ ទី៨ មិនា ខាងមុខ។ទំនាក់ទំនងរវាងអាល្លឺម៉ង់និងទួរគីបានធ្លាក់ចូល ក្នុងស្ថានភាព តានតឹងបំផុតនាពេលថ្មីៗនេះ ដោយសារប៊ែកឡាំងជាច្រើនលើក ច្រើនសារិះគន់ សកម្មភាពបង្ក្រាបរបស់អង់ការ៉ាក្រោយពីករណីធ្វើរដ្ឋប្រហារមិនជោគជ័យនៅ ប្រទេសនេះ ជាពិសេសការដែលទួរគីកាលពីខែកុម្ភៈកន្លងទៅបាន ចាប់ខ្លួនអ្នក យកព័ត៌មាន Deniz Yucel នៃកាសែត Die Welt របស់អាល្លឺម៉ង់ ដោយចោទប្រកាន់ លោករូបនេះពីអំពើឃោសនាភេរវកម្មនិងញុះញង់គំនុំគំកួន។ភាពតានតឹងនេះកាន់ តែកើនឡើងនៅពេលសមត្ថកិច្ចអាល្លឺម៉ង់សំរេចលុបចោលពិធីដើរដង្ហែគាំទ្រ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan របស់ សហគមន៍ជនអាល្លឺម៉ង់ដើម កំណើតទួរគីនៅទីក្រុងជាច្រើននៅប្រទេសនេះ។ នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel អះអាងថា ប៊ែកឡាំងនឹងធ្វើអស់ពីកម្លាំងដើម្បីរក្សាកិច្ចសន្ទនាជាមួយអង់ការ៉ា៕

More