រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៩ នៅមជ្ឈឹមបូព៌ារ
13/12/2013 09:13
(VOVworld) – នាថ្ងៃទី ១២ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៩ នៅមជ្ឈឹមបូព៌ារសំដៅជំរុញដំណើរការ សន្តិភាពរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៩ នៅមជ្ឈឹមបូព៌ារ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ៩ នៅមជ្ឈឹមបូព៌ារសំដៅជំរុញដំណើរ ការ សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក John Kerry បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សំដៅពិភាក្សាយ៉ាងលំអិតកញ្ចប់សន្តិសុខដែលលោក John Kerry បាន នាំចេញក្នុងដំណើរទស្សនកិច្ចនៅមជ្ឈឹមបូព៌ារនាពេលថ្មីៗនេះ ប៉ុន្តែ ប៉ាឡេស្ទីន បានប្រឆាំងជំទាស់។ ទន្ទឹមនឹងនោះ លោក John Kerry នឹងជួបចរចារ ជាមួយ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ផងដែរ៕
Related
More




