រដ្ឋមន្ត្រីក្រសួងនគរបាលបានទទួលភ្ញៀវអន្តរជាតិ។
30/05/2013 08:59
VOV-នារសៀលថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាមបានទទួលជួបសន្ទនាលោក Masagoft Junkyfli ទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពី មហាផ្ទៃការបរទេសសឹង្ហបុរី។

នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនា ទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពីមហាផ្ទៃការបរទេសសឹង្ហបុរី។ (cand.com.vn) VOV-នារសៀលថ្ងៃទី២៩ឧសភានៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាលោក Masagoft Junkyfli ទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពីមហាផ្ទៃការបរទេសសឹង្ហបុរី។ នៅពិធីទទួលជួបសន្ទនា រដ្ឋមន្ត្រី Tran Dai Quang ចង់ឲ្យភាគីទាំងពីរបន្តជំរុញកិច្ច សហប្រតិបត្តិការសំដៅបង្កាទប់ទល់តស៊ូមានប្រសិទ្ធភាពចំពោះបណ្ដាជនល្មើស ឆ្លងដែន។ រីឯទេសរដ្ឋមន្ត្រីរដ្ឋទទួលបន្ទុកអំពីមហាផ្ទៃការបរទេសសឹង្ហបុរីសង្ឃឹម ថាទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួង មហាផ្ទៃសឹង្ហបុរីនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរទទួលបានលទ្ធផលយ៉ាងល្អ ប្រសើរលើបណ្ដាវិស័យសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ។ នាថ្ងៃដ៏ដែលនៅពិធីទទួលជួបសន្ទនាវរសេនីយ៍ឯក Kieng Kham Inpheng Thavong ប្រធានស្ថាប័នដំណាងក្រសួងសន្តិសុខឡាវប្រចាំនៅវៀតណាមរដ្ឋមន្ត្រី Tran Dai Quang បានជឿជាក់ថា ស្ថាប័នដំណាងនៃក្រសួងសន្តិសុខឡាវប្រចាំនៅ វៀតណាមនឹងសហការល្អជាមួយបណ្ដាអង្គភាពនៃក្រសួងនគរបាលវៀតណាម ក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួង ទាំងពីររួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងកំលាំងនគរបាលនៃ ប្រទេសទាំងពីរ៕
Related
More




