VOV WorldVOV World
រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។
17/06/2013 08:46
VOV-បន្តសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនិតិកាលទី១៣ នាថ្ងៃទី១៧​មិថុនា រដ្ឋសភាបានពិភាគ្សាអំពីពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។
រដ្ឋសភាពិភាគ្សាអំពីពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។
រដ្ឋសភាពិភាគ្សាអំពីបង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។ (vov.vn)         VOV-បន្តសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនិតិកាលទី១៣ នាថ្ងៃទី ១៧​មិថុនា រដ្ឋសភាបានពិភាគ្សាអំពីពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។ នេះជា គំរោង​ច្បាប់សំខាន់ត្រូវបានអ្នកបោះឆ្នោតក្នុងប្រទេសនិងជនវៀតណាមនៅ ឯបរទេសជាច្រើនយកចិត្តទុកដាក់។ សម័យពិភាគ្សារបស់រដ្ឋសភានាព្រឹកថ្ងៃទី ១៧មិថុនាត្រូវ​បានផ្សាយបន្តផ្ទាល់លើរលកធាតុអាកាសវិទ្យុសម្លេងវៀតណាម និងទូរទស្សន៍វៀតណាម។         ពង្រាងច្បាប់ដីធ្លីធ្វើវិសោធនកម្មលើកនេះបន្តអះអាងថា ដីធ្លីចំណុះកម្មសិទ្ធិ​ប្រជាជនទាំងមូលដោយរដ្ឋដំណាងម្ចាស់កម្មសិទ្ធិ ទន្ទឹមនឹងនោះធានាសមស្រប​ផលប្រយោជន៍រវាងរដ្ឋនិងប្រជាជន។ បណ្ដាមតិក៏ឯកភាពថា​ក្នុងពេលចាំបាច់រដ្ឋ​មានសិទ្ធិប្រមូលដីដើម្បីប្រើប្រាស់ទៅក្នុងគោលដៅការពារជាតិសន្តិសុខផល​ប្រយោជន៍ជាតិផលប្រយោជន៍សាធារណៈនិងអនុវត្តគំរោងការសេដ្ឋកិច្ចសង្គម។ លោកស្រី Le Thi Cong សមាជិការសភាមណ្ឌល Ba Ria Vung Tau បានរួមមតិ​ថា៖         “ផែនការប្រើប្រាស់ដីក្នុងពេលបង្កើតត្រូវផ្អែកទៅលើផែនការមេអភិវឌ្ឍន៍​ សេដ្ឋកិច្ចសង្គម។ ខ្ញុំឯកភាពថារៀបចំផែនការប្រើប្រាស់ដីគឺ១០ឆ្នាំ ផែនការប្រើ​ ប្រាស់​ដីគឺ៥ឆ្នាំនិងឯកភាពកំណត់ខ្លឹមសាររៀបចំផែនការប្រើប្រាស់ដីនៅថ្នាក់ ចំនួន​៣ ថ្នាក់ជាតិ ថ្នាក់ខេត្តនិងថ្នាក់ស្រុកគឺសមស្របនឹងដម្រូវការកែទម្រង់ រដ្ឋបាល​សន្សំ​សំចៃថវិការប្រភពធនធានមនុស្សនិងពេលវេលា។ ដើម្បីងាយ ស្រួលក្នុងការ​ប្រមូលដីមកវិញសំដៅគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង បង្កើតបានការស្រុះចិត្ត​គំនិតរបស់ប្រជាជនមានដីធ្លីក្នុងគំរោងការនិងម្ចាស់ វិនិយោគ ខ្ញុំឯកភាពក្នុងការ​ពិគ្រោះ​កំណត់តំលៃដីតាមគោលការណ៍តំលៃដី ត្រូវសមស្របនឹងតំលៃដីលើ​ទីផ្សារ៕”