រដ្ឋសភាប្រទេសអឺរ៉ុបជាច្រើនគាំទ្រការចរចារផ្តល់ជំនួយសំរាប់ក្រិក
18/07/2015 09:08
(VOVworld) – នាថ្ងៃទី ១៧ កក្កដា សភាជាន់ទាបអាល្លឺម៉ង់ បានបោះឆ្នោះគាំទ្រ ការអនុវត្តកញ្ចប់ផ្តល់ជំនួយទី ៣ សំរាប់ក្រិករួមជាមួយកម្មវិធីឥណទានក្នុងរយៈ ពេលខ្លីសំរាប់ Athens ទៀតផង។

រដ្ឋសភាប្រទេសអឺរ៉ុបជាច្រើនគាំទ្រការចរចារផ្តល់ជំនួយសំរាប់ក្រិក (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ កក្កដា សភាជាន់ទាបអាល្លឺម៉ង់បានបោះឆ្នោះគាំទ្រ ការអនុវត្តកញ្ចប់ផ្តល់ជំនួយទី ៣ សំរាប់ក្រិករួមជាមួយកម្មវិធីឥណទានក្នុងរយៈ ពេលខ្លីសំរាប់ Athens ទៀតផង។ ទង្វើនេះរបស់សភាជាន់ទាបអាល្លឺម៉ង់គឺជា សញ្ញាសំខាន់ដើម្បីបណ្ដាដៃគូអឺរ៉ុបផ្សេងៗទៀតយល់ព្រមចាប់ផ្តើមការចរចារ ជាមួយ Athens ស្តីពីបញ្ហាពោលខាងលើឡើងវិញ។ នាថ្ងៃដដែល រដ្ឋសភា អូទ្រីស គណៈកម្មាធិការដ្ឋសភាទទួលបន្ទុកបញ្ហាអឺរ៉ុបរបស់ស៊ុយអែត រដ្ឋាភិបាល លាតវីយ៉ានិងរដ្ឋសភារបស់បារាំងក៏បានបោះឆ្នោតគាំទ្រការចរចារអំពីកម្មវិធីផ្តល់ ជំនួយទី ២ សំរាប់ក្រិក ផងដែរ៕
Related







