រដ្ឋសភាវៀតណាមពិភាវៀតណាមផ្តោតសំខាន់គោលនយោបាយសេដ្ឋកិច្ច-សង្គម។
02/06/2014 12:01
dshádfasfbabរដ្ឋសភាវៀតណាមពិភាក្សាអំពីសេដ្ឋកិច្ច-សង្គម៖វិនិយោគអោយសមស្របសំរាប់អ្នកនេសាទនិងកសិករ

(VOV)_នៅសម័យប្រជុំពិភាក្សានាថ្ងៃទី ២ មិថុនា សមាជិកសភាវៀតណាមជាច្រើនរូប បានស្នើរដ្ឋាភិបាលត្រូវប្រមូលផ្តុំវិនិយោគនាវានេសាទធំៗសំរាប់អ្នកនេសាទ ។ បណ្ដាសមាជិកសភាក៏បានស្រុះចិត្តគំនិតជាមួយផែនការលៃទុកទឹកប្រាក់ចំនួន១៦ ពាន់ពាន់លានដុង ក្នុងថវិការដ្ឋឆ្នាំ២០១៣ សំរាប់ប៉ូលីសសមុទ្រ កងកម្លាំង គ្រប់គ្រងនេ សាទ និងជួយឧបត្ថម្ភអ្នកនេសាទ។ លោក Nguyen Cao Son សមាជិកសភាមណ្ឌលHoa Binh ( ភាគខាងជើងវៀតណាម) បានផ្តល់មតិថា៖ “ ចំពោះមុខសភាពការណ៍នៅសមុទ្រខាងកើតកំពុងប្រែប្រួលដ៏ស្មុគ្រស្មាញ ពិបាកព្យាករណ៍បាន នោះ ខ្ញុំឯកភាពជាមួយផែនការរបស់រដ្ឋាភិបាល ប្រមូលផ្តុំទឹកប្រាក់ចំនួន១៦ពាន់ពាន់លានដុង។ យើងត្រូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង និងការការពារ ប្រទេសជាតិទៀតផង។” រដ្ឋសភាវៀតណាមពិភាក្សាអំពីសេដ្ឋកិច្ច-សង្គម៖វិនិយោគអោយសមស្របសំរាប់អ្នកនេសាទនិងកសិករ(VOV) កសិកម្ម កសិករ និងជនបទក៏គឺជាបណ្ដាបញ្ហាដែលបានសមាជិក សមាជិកាសភាប្រមូលផ្តុំពិភាក្សាច្រើន ក្នុងសម័យប្រជុំពិភាក្សាថ្ងៃនេះដែរ។ លោកTruong Van Vo សមជិក សភាមណ្ឌលខេត្ត Dong Nai បានលើកមតិថា៖ “ ការងារដែលត្រូវធ្វើភ្លាម និងប្តេជ្ញអនុវត្ត នោះគឺការបញ្ជាណែនាំតំបន់នានា រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។ ខ្ញុំក៏ស្នើក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន បទត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ដើម្បីសម្រេចយ់ាងឆាប់ៗ និងលាត ត្រដាងអនុវត្តការរៀបចំគំរោងផែនការនៅតំបន់ មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នានា …ល។ ” ក៏នៅក្នុងសម័យប្រជុំនេះដែរ សមាជិក សមាជិកាសភាមួយចំនួនបានស្នើត្រូវ សុក្រិតបែបបទច្បាប់ក្នុងវិស័យកសិកម្ម យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរថ្មីយន្តការ គោលនយោបាយ ក្នុងការរៀបចំរចនាសម្ព័ន្ធផលិតកម្ម កសិកម្មឡើងវិញ អភិវឌ្ឍន៍ បណ្ដាផលិតផលមុខព្រួញរបស់ប្រទេសជាតិ …ល៕
Related







