រដ្ឋសភាវៀតណាមផ្ដល់យោបល់លើគំរោងច្បាប់យោជិនជំនាញនិងកម្មករ និយោជិតការពារជាតិ
23/09/2015 10:24
(VOVworld) - បន្តសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី ២៣ កញ្ញា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាម បានផ្ដល់យោបល់លើគំរោងច្បាប់យោជិនជំនាញនិង កម្មករ និយោជិកការពារជាតិ។
(VOVworld) - បន្តសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី២៣ កញ្ញា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើគំរោងច្បាប់យោជិនជំនាញនិង កម្មករ និយោជិកការពារជាតិ។អង្គប្រជុំសុទ្ធតែឯកភាពថា ចាំបាច់ត្រូវចេញផ្សាយ ច្បាប់ នេះដើម្បីសម្របជាមួយរដ្ឋធម្មនុញ្ញស្ដីពីសមត្ថកិច្ចរបស់រដ្ឋសភាដែលកំណត់ ប្រព័ន្ធវានន្តរស័ក្តរបស់យោជិនជំនាញ សិទ្ធិនិងកាតព្វកិច្ចរបស់យោជិនជំនាញនិង កម្មករ និយោជិកការពារជាតិ។ការបង្កើតច្បាប់នេះនឹងរួមចំណែក កសាងកងទ័ព ប្រជាជនវៀតណាមឆ្លើយតបនឹងតម្រូវការនៃដំណាក់កាលថ្មី។ នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់យោបល់លើការ អនុវត្ត គោលនយោបាយ ច្បាប់ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់នឹងការធានាសន្តិ សុខ ការពារជាតិនៅលើភូមិភាគយុទ្ធសាស្ត្រនៅទូទាំងប្រទេស៕
Related






