រដ្ឋសភាវៀតណាមផ្ដោតសំខាន់លើការងារកសាងច្បាប់
14/07/2014 08:29
(VOVworld) - នៅសម័យប្រជុំលើកទី២៩របស់គណៈ កម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម និតិកាលទី១៣ ដែលបើកនាព្រឹកថ្ងៃទី១៤ កក្កដានៅរដ្ឋធានីហាណូយ បណ្ដាសមាជិកសមាជិសាភាការបានលៃទុកពេលវេលា ជាច្រើនសំរាប់ការងារកសាងច្បាប់។

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភា (រូបថត៖TTXVN) (VOVworld) - នៅសម័យប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀត ណាម និតិកាលទី១៣ ដែលបើកនាព្រឹកថ្ងៃទី១៤ កក្កដានៅរដ្ឋធានីហាណូយ បណ្ដា សមាជិកសមាជិសាភាការបានលៃទុកពេលវេលាជាច្រើនសំរាប់ការងារកសាងច្បាប់។គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានរួមមតិស្ដីអំពីខ្លឹមសារមូលដ្ឋានមួយចំនួន ដែល កំណត់ទិសឲ្យការកសាងគម្រោងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុម ប្រឹក្សាប្រជាជន និងបណ្ដាគម្រោងច្បាប់ផ្សេងៗដូចជាគម្រោងច្បាប់អត្តសញ្ញាណប័ណ្ណ គម្រោងច្បាប់អត្រានុកូលដ្ឋាន គម្រោងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម) ជាដើម។សម័យប្រជុំនេះគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី១៦ កក្កដា៕
Related
More




