រដ្ឋសភាវៀតណាមប្រកាសលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧
11/06/2013 08:49
(VOVworld) – លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះ ដំណែងចំនួន ៤៧ ជ្រើសតាំងដោយរដ្ឋសភាត្រូវបានប្រកាស ជាផ្លូវការនាព្រឹកថ្ងៃទី ១១ មិថុនា។

(VOVworld) – លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧ ជ្រើសតាំងដោយរដ្ឋសភា ត្រូវបានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី ១១ មិថុនា។ តាមនោះ ប្រធានរដ្ឋវៀតណាមទទួលបានសម្លេងគាំទ្រ ៦៦.២៧% ប្រធារដ្ឋសភា វៀតណាមទទួលបាន ៦៥.៨៦% និងនាយករដ្ឋមន្ត្រីវៀតណាមទទួលបាន ៤២.១៧%។ សេចក្តីសម្រេចចិត្តស្តីពីលទ្ធផលនៃការបោះឆ្នោតទំនុកទុក ចិត្តក៏ត្រូវរដ្ឋសភាបាន អនុម័តដោយសម្លេងគាំទ្រ ៩៥% របស់សមាជិកសភា។ វាយតំលៃសរុបចំពោះការ បោះឆ្នោតទំនុក ទុកចិត្តនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាបានសម្រេចភារកិច្ច សំខាន់ចំពោះមុខប្រទេសជាតិនិង ប្រជាជន។ ការវាយតំលៃរបស់សមាជិកសមាជិការសភាក្នុងការបោះឆ្នោតទំនុកទុកចិត្ត នេះគឺបរានុម័ត។ “ការបោះឆ្នោតទំនុកទុកចិត្តត្រូវបានអនុវត្តចំពោះដំណែងសំខាន់។រដ្ឋសភាទាមទា ទទួលខុសត្រូវខ្ពស់។ អត្រាទទួលបានសម្លេងគាំទ្ររបស់សមាជិកសមាជិកាសភាខ្ពស់ ចំពោះដំណែងនិមួយៗគឺជាការលើកទឹកចិត្តនិងការទទួលស្គាល់រាល់លទ្ធផលក្នុងការ ងារដែលទទួលបានក្នុងរយៈពេលកន្លងមក។ បណ្ដាដំណែងដែលទទួលបានសម្លេង គាំទ្រទាបត្រូវខំប្រឹងប្រែងអនុវត្តភារកិច្ចល្អជាងទៀត នាពេលខាងមុខ៕” លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧ ជ្រើសតាំងដោយរដ្ឋសភា ត្រូវបានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី ១១ មិថុនា។ (Image: VOV Online)
Related






