នាវាល្បាតសមុទ្រ Moskva នៅសមុទ្រខ្មៅ។ (រូបថត៖ AFP/TTXVN) |
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានឲ្យដឹងថា មិនអាច អំពាវនាវតែរុស្ស៊ីម្នាក់ឯងនោះទេ ប៉ុន្តែត្រូវយល់ឃើញឲ្យបានច្បាស់អំពីមូលហេតុទាំង មូលដែលបង្កឡើងវិបត្តិស្បៀងអាហារបច្ចុប្បន្ន ហើយច្បាស់លាស់ថា បទដាក់ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលត្រូវបានដាក់ទៅលើរុស្ស៊ីបានធ្វើ អន្តរាគមន៍ទៅក្នុងពាណិជ្ជកម្មសេរីធម្មតា រួមទាំងផលិតផលគ្រឿងបរិភោគ ស្រូវសាលី និងជី។
មុននេះ កាលពីថ្ងៃទី១៨ ខែឧសភា នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភព លោក (WFP) នៃអង្គការសហប្រជាជាតិ លោក David Beasley បានស្នើឲ្យរុស្ស៊ីបើក ឡើងវិញនូវកំពង់ផែនៅតាមឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន៕





