មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការធានាសន្តិសុខសម្រាប់រុស្ស៊ី ក៏ដូចជាស្ថានភាពជុំវិញអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់ថា៖ ប្រទេសទាំងពីរមានការយកចិត្តទុកដាក់រួមគ្នា ចំពោះបម្រែបម្រួលដែលកំពុងកើតមានឡើងក្នុងវិស័យសន្តិសុខនៅអឺរ៉ុប ក្នុងនោះ រួមទាំងវិបត្តិបន្ទាប់ពីការវាយប្រហាររបស់ Gruzia ចូលមក Ossetia ខាងត្បូង ពីព្រោះវាទាក់ទងនឹងការអភិវឌ្ឍន៍នៃកិច្ចព្រមព្រៀងទីក្រុង Minsk និងការរៀបចំតាមទម្រង់ Normandy។ រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Macron បានសង្កត់ធ្ងន់លើស្ថានភាពយោធា-នយោបាយ សារៈសំខាន់នៃបញ្ហាអ៊ុយក្រែន ហើយសង្ឃឹមថា អាចស្វែងរកបានចម្លើយមួយដែលមានប្រយោជន៍សម្រាប់រុស្ស៊ីផង និងសម្រាប់អឺរ៉ុបទាំងមូលផងដែរ៕