VOV WorldVOV World
រុស្ស៊ីនឹងតបតវិញការដែលអគ្គកុងស៊ុលនៃប្រទេសនេះប្រចាំនៅ ទីក្រុង Odessa របស់អ៊ុយក្រែនត្រូវបានបណ្តេញចេញ
18/07/2015 09:06
(VOVworld) – ប្រតិកម្មចំពោះការដែល ក្រសួងការបរទេស អ៊ុយក្រែនមិន ត្រឹមតែបណ្តេញចេញអគ្គកុងស៊ុលស្តីទីរុស្ស៊ី ប្រចាំនៅទីក្រុង Odessa លោក Valery Shibeko ប៉ុណ្ណោះទេ ​ថែមទាំង នាំចេញពាក្យសំដីមិនសមស្របនឹងមន្ត្រី ជាន់ ខ្ពស់រូបនេះ ទៀតផង នាថ្ងៃទី ១៧ កក្កដា ក្រសួងការ បរទេសរុស្ស៊ីបាន ប្រកាសនឹងតបតវិញចាំបាច់ក្នុង សកម្មភាពការទូត។
រុស្ស៊ីនឹងតបតវិញការដែលអគ្គកុងស៊ុលនៃប្រទេសនេះប្រចាំនៅ ទីក្រុង Odessa របស់អ៊ុយក្រែនត្រូវបានបណ្តេញចេញ
រុស្ស៊ីនឹងតបតវិញការដែលអគ្គកុងស៊ុលនៃប្រទេសនេះប្រចាំនៅ ទីក្រុង Odessa របស់អ៊ុយក្រែនត្រូវបានបណ្តេញចេញ (Image: VNA) (VOVworld) – ប្រតិកម្មចំពោះការដែល ក្រសួងការបរទេសអ៊ុយក្រែនមិន ត្រឹមតែបណ្តេញចេញអគ្គកុងស៊ុលស្តីទីរុស្ស៊ីប្រចាំនៅទីក្រុង Odessa លោក  Valery Shibeko ប៉ុណ្ណោះទេ​ថែមទាំង នាំចេញពាក្យសំដីមិនសមស្របនឹងមន្ត្រី  ជាន់ខ្ពស់រូបនេះ ទៀតផង នាថ្ងៃទី ១៧ កក្កដា ក្រសួងការបរទេសរុស្ស៊ីបាន  ប្រកាសនឹងតបតវិញចាំបាច់ក្នុងសកម្មភាពការទូត។ ថ្លែងមតិជាមួយទីភ្នាក់ ងារសារព័ត៌មានរុស្ស៊ី  Interfax អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Grigory   Karasin បានប្រកាសថា៖ ទង្វើរបស់អ៊ុយក្រែនមិនគ្រាន់តែបង្កើនភាពតានតឹង រវាងម៉ូស្គូនិង Kiev ប៉ុណ្ណោះ។ នាថ្ងៃដដែល អធិកាបតីអាល្លឺម៉ង់ លោក  Angela Merkel និងប្រធានាធិបតីបារាំង លោក Francois Hollande បានដំណើរការ សន្ទនាតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំអ៊ុយក្រែននិងរុស្ស៊ីអំពីស្ថាន ភាពការប៉ះ ទង្គិចនៅតំបន់ខាងកើតអ៊ុយក្រែន៕