រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (ខាងស្ដាំ) ទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំវៀតណាមលោក Gennady Bezdetko។ (រូបថត៖ chinhphu.vn) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានអះអាងថា ក្នុងតួនាទីថ្មី លោកនឹងខិតខំប្រឹងប្រែងចូលរួមចំណែកនាំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍកាន់តែស៊ីជម្រៅ និងប្រកប ដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតក៏បានឲ្យដឹងថែមទៀតថារុស្ស៊ីនឹងបន្តសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការបង្ការទប់ស្កាត់កូវីដ ១៩ ហើយ ត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់ ផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់រុស្ស៊ីជូនវៀត ណាមផងដែរ៕








