រូបថតឧទាហរណ៍ (ប្រភព៖ Reuters) |
អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី ក៏បានព្រមានថានឹងបញ្ចប់ជំហានចុងក្រោយនាពេលឆាប់ៗនេះ ហើយនឹងដកខ្លួនចេញពី «សន្ធិសញ្ញាបើកលំហផ្ទៃមេឃ» ជាផ្លូវការ ប្រសិនបើអាមេរិក មិនបង្ហាញពីឆន្ទៈក្នុងការវិលត្រឡប់ចូលរួមសន្ធិសញ្ញានេះនាពេលឆាប់ៗនេះផងដែរ។
គួរបញ្ជាក់ថា កាលពីខែមុន ប្រទេស រុស្ស៊ីបានប្រកាសពីការចាប់ផ្តើមនីតិវិធីដកខ្លួនចេញពីសន្ធិសញ្ញាបើកលំហផ្ទៃមេឃ ដើម្បីឆ្លើយតបនឹងការដកខ្លួនជាឯកតោភាគីចេញពីសន្ធិសញ្ញានេះរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីខែវិច្ឆិកាឆ្នាំមុន។
នាថ្ងៃទី ០៣ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានឲ្យដឹងថាសហរដ្ឋអាមេរិកកំពុងពិចារណាស្តីពីការវិលត្រឡប់ចូលរួមទៅក្នុងសន្ធិសញ្ញានេះ ហើយនឹងធ្វើការសម្រេចចិត្តជាផ្លូវការនៅពេលសមស្របផងដែរ៕







