សាធារណះមតិអំពីសកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅអាមេរិក
29/09/2013 08:03
(VOV)_នាព្រឹកថ្ងៃទី ២៩ កញ្ញា នាយករដ្ឋមន្ត្រី និងលោក ជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បាន មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទៅបំពេញទស្សន កិច្ចជាផ្លូវការនៅបារាំង និងចូលរួមកិច្ចប្រជុំពិភាក្សាជាន់ ខ្ពស់ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៦៨ ប្រកបដោយជោគជ័យ ។
.jpg)
(VOV)_នាព្រឹកថ្ងៃទី ២៩ កញ្ញា នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅបារាំង និងចូលរួមកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៦៨ ប្រកបដោយជោគជ័យ ។ មុននោះ នាថ្ងៃទី ២៨ កញ្ញា លោក Nguyen Tan Dung បានមានសកម្មភាព មួយចំនួននៅអ,ស,ប។ លោកស្រី Christine Lagarde (VOV) បន្ទាប់ពីជំនួបធ្វើការជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung អគ្គនាយិកា មូលនិធិរូបីយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បាន អោយដឹងថា÷លោកស្រីបានវាយតំលៃខ្ពស់ ចំពោះការសន្យាកែទម្រង់ខឿនសេដ្ឋ កិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung។ េព្រមទាំង បង្ហាញការ សុទិដ្ឋិ និយម ចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ ចាប់អារម្មណ៍យ៉ាងខ្លាំងអំពីជំនួបសន្ទនាជាមយយបណ្ដាអង្គភាពអាជីវកម្ម អាមេរិក របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung លោកស្រី Josette Sheeran ប្រធានសមាគមទ្វីបអស៊ី ជាអង្គការរបស់អាមេរិកដែលជំនាញស្រាវជ្រាវនិងអប់រំអំពីទ្វីបអាស៊ី បានអោយដឹងថា÷ “ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាននាំចេញសារមួយដ៏ច្បាស់លាស់ ចំពោះសហគមន៍អង្គភាពអាជីវកម្មអាមេរិក នោះគឺវៀតណាមមានទស្សនះវិស័យយូរអង្វែង គោលបំណងធំធេង ក្នុងការអភិវឌញឍន៍សេដ្ឋកិច្ច និងធ្វើសមាហរណកម្មអន្តរជាតិ។ ជាងនោះទៀត នាយករដ្ឋមន្ត្រី ក៏បាន លើកច្បាស់ផែនការធ្វើសកម្មភាពរបស់វៀតណាម ក្នុងការដោះស្រាយរាល់ ការសាកល្បងនៅក្នុងប្រទេស សំរាប់សហគមន៍អន្តរជាតិឃើញច្បាស់ ថា÷ វៀតណាមមានគោលបំណងរួមវិភាគទានអស់ពីកម្លាំងកាយចិត្តរបស់ ខ្លួន ចំពោះពិភពលោក។ និងសំខាន់បំផុតគឺ នាយករដ្ឋមន្ត្រី បានសំដែង ច្បាស់លាស់អំពីរាល់ការលំបាកសាកល្បងក្នុងរយះពេលខាងមុខនេះ និងការសន្យាដោះស្រាយរបស់លោកនាយករដ្ឋមន្ត្រី៕”
Related






