VOV WorldVOV World
សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap
09/10/2013 10:29
(VOV)_សារព័ត៍មាននិងសាធារណះមតិអន្តរជាតិបន្តចុះផ្សាយរូបថត បទសរសេរនានា ដោយស្ងើចសរសើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បង្ហាញនូវការគោរពរាប់អានចំពោះ​នាយឧត្តមសេនីយ៍ ជាទីស្រឡាញ់​នៅក្នុងវៀតណាមនិងនៅលើសកលលោក។
សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap
(VOV)_សារព័ត៍មាននិងសាធារណះមតិអន្តរជាតិបន្តចុះផ្សាយរូបថត បទសរ សេរនានា ដោយស្ងើចសរសើរជីវិតនិងបុព្វហេតុបដិវត្តន៍របស់នាយឧត្តមសេនីយ៍  Vo Nguyen Giap បង្ហាញនូវការគោរពរាប់អានចំពោះ​នាយឧត្តមសេនីយ៍ ជាទី ស្រឡាញ់​នៅក្នុងវៀតណាមនិងនៅលើសកលលោក។ សាធារណមតិពិភពលោកបន្តស្ងើចសរសើរនាយឧត្តមសេនីយ៍ Vo Nguyen Giap           ក្នុងបទសរសេរ១នៅលើគេហទំព័រ÷ “ People World ” របស់អាមេរិក ចុះ ថ្ងៃទី ៨ តុលា ​អ្នកនិពន្ធ Emile Schepers បានស្ងើចសរសើរ នាយឧត្តមសេនីយ៍  Vo Nguyen Giap ជាអ្នកយោធាដ៏ឈ្លាសវៃ​បានធ្វើអោយ​វៀតណាម​យកឈ្នះ​ទៅលើអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក។ ទន្ទឹមនឹងនោះ កាសែត នេះ ក៏បានអះអាងដែរថា÷ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកស្នេហា សន្តិភាព​។           គេហទំព័រ÷ Deutsche Welle របស់អាលឺម៉ង់ បានចុះផ្សាយអត្ថបទសម្ភាសន៍ នាយឧត្តមសេនីយ៍ Vo Nguyen Giap របស់អ្នកប្រវិត្តិសាស្ត្រអាលឺម៉ង់ Derek Frisby។  លោកDerek Frisby បានអះអាងថា÷នាយឧត្តមសេនីយ៍ Vo Nguyen Giap ជា÷ លោកគ្រូពូកែនៃសង្គ្រាមបដិវត្តន៍។            ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម ប្រចាំនៅឡាវ នា ថ្ងៃទី ៨តុលាឧត្តមសេនីយ៍ឯក Ay Sulinhaseng អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស  និងជាអគ្គ សេនាធិការកងទ័ពប្រជាជនឡាវបានអោយដឹងថា÷           “នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នក​ដឹកនាំមួយរូប​ក្នុង​ចំណោម​ថ្នាក់ដឹក នាំដែលមានគុណបំណាច់កសាង ការពារនិងពង្រីកស្មារតីសាមគ្គីភាពពិសេស វៀត ណាម-ឡាវ។ ខ្ញុំសូម លំឱកាយ គោរពដ៏ខ្ពង់ខ្ពស់ចំពោះប្រលឹង​នាយឧត្តមសេនីយ៍  Vo Nguyen Giap និងកត់សម្គាល់រាល់បំណាច់​ដ៏ធំធេងរបស់លោក។ ក្នុងការឈឺ ចាប់និងបាត់បង់ធំធេងនេះ ខ្ញុំ​ក៏ដូចជាកងកម្លាំងប្រដាប់អាវុធប្រជាជន បដិវត្តន៍ឡាវ  គ្មានពេលណាបំភ្លេចបានគុណបំណាច និងគំរូដ៏មហិមារបស់ នាយឧត្តមសេនីយ៍  ក្នុងបុព្វហេតុបដិវត្តន៍ឡាវ៕”

More