VOV WorldVOV World
សាលក្រមអំពីការហាមឃាត់លោក Silvio Berlusconi ចូលរួម ស្ថាប័ន្ធនៃរដ្ឋាភិបាល
20/10/2013 09:00
(VOVworld) – នាថ្ងៃទី ១៩ តុលា តុលាកាទីក្រុង Milan របស់អ៊ីតាលីបានចេញសាលក្រមអំពីការហាមឃាត់ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កាន់ដំណែងថ្នាក់ដឹកនាំក្នុងបណ្ដាស្ថាប័ននៃរដ្ឋាភិបាល ក្នុងរយៈពេល ២ ឆ្នាំ។
សាលក្រមអំពីការហាមឃាត់លោក Silvio Berlusconi ចូលរួម ស្ថាប័ន្ធនៃរដ្ឋាភិបាល
សាលក្រមអំពីការហាមឃាត់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កាន់ដំណែងថ្នាក់ដឹកនាំក្នុងបណ្ដាស្ថាប័ននៃរដ្ឋាភិបាលក្នុងរយៈពេល ២ ឆ្នាំ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៩ តុលា តុលាកាទីក្រុង Milan របស់អ៊ីតាលីបានចេញ​សាលក្រមអំពីការហាមឃាត់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi កាន់ដំណែងថ្នាក់ដឹកនាំក្នុងបណ្ដាស្ថាប័ននៃរដ្ឋាភិបាលក្នុងរយៈពេល ២ ឆ្នាំ។​ សាលក្រមពោលខាងលើគឺមួយផ្នែកក្នុងការជំនុំជំរះពីបទរត់ពន្ធដែល ទាក់ទិន ដល់ក្រុមហ៊ុប Mediaset របស់លោក Berlusconi។ ដោយសារ លោក Berlusconi គឺជាព្រឹទ្ធសមាជិក ដោយហេតុនេះ ការចូលជាធូរមាននៃសាលក្រមពោលខាង លើនឹងផ្អែកទៅលើលទ្ធផលនៃការបោះឆ្នោតអំពីការបញ្ឈប់ដំណែងរបស់ លោកនៅព្រឹទ្ធសភានាខែវិច្ឆិការខាងមុខ។ បណ្ដាមេធាវីរបស់ លោក Berlusconi មានសិទ្ធិប្តឹងតវ៉ាចំពោះសាលក្រមពោលខាងលើ។ ក្រៅពីនោះ លោក Berlusconi ក៏កំពុងត្រូវជំនុំជំរះទោសនៅ​បណ្ដាការណីផ្សេងៗទៀត ផងដែរ៕

More