សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថ្ងៃទី២១មិថុនាឆ្នាំ២០១២។
22/06/2012 08:22
VOV- នាថ្ងៃទី២១មិថុនាឆ្នាំ២០១២ រដ្ឋសភាវៀត ណាមបានអនុម័ត្តលើច្បាប់ សមុទ្រវៀតណាម។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថ្ងៃទី២១មិថុនាឆ្នាំ២០១២។ VOV- នាថ្ងៃទី២១មិថុនាឆ្នាំ២០១២ រដ្ឋសភាវៀតណាមបានអនុម័ត្តលើច្បាប់ សមុទ្រវៀតណាម។ នេះជាសកម្មភាពនិតិបញ្ញាត្តិធម្មតាសំដៅសុក្រិដ្ឋក្រប ខ័ណ្ឌគតិយុត្តរបស់វៀតណាម បំរើឲ្យការប្រើប្រាស់គ្រប់គ្រងការពារបណ្ដា ដំបន់សមុទ្រកោះនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម បង្កលក្ខណៈ ងាយស្រួលសំរាប់ដំណើរការសមាហរណកម្មអន្តរជាតិនិងបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេស ដើម្បីសន្តិភាពស្ថិរភាពក្នុងដំបន់និង លើពិភពលោក។ គួរឲ្យសោកស្តាយណាស់គឺចិនបានមានការរិះគន់មិនសម ហេតុផល ចំពោះការងារសមស្របរបស់វៀតណាម។ ធ្ងន់ធ្ងរជាងទៀតគឺចិន បានអនុម័ត្តបង្កើតរបស់ដែលហៅថា “ទីក្រុង Tam Sa” ជាមួយក្របខ័ណ្ឌគ្រប់គ្រង រួមមានប្រជុំកោះចំនួន២ Hoang Sa និង Truong Sa របស់វៀតណាម។ វៀតណាម ប្តេជ្ញាចិត្តប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការរិះគន់មិនសមហេតុផលរបស់ភាគីចិន ទន្ទឹមនឹងនោះប្រឆាំងជំទាស់ការដែលចិនបង្កើតរបស់ដែលហៅថា “ទីក្រុង Tam Sa”។ ត្រូវអះអាងឡើងវិញថាវៀតណាមមានមូលដ្ឋានគតិយុត្តនិងភ័ស្តុតាង ប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពមិនអាចប្រកែកបាន ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ វៀតណាមមុនក៏ដូចជាក្រោយ មានគោលការណ៍ដោះស្រាយបណ្ដាជំលោះការប្រជែងដណ្ដើមនៅសមុទ្រខាងកើត ដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២និងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)៕
Related
More




