VOV WorldVOV World
សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅស្រុកកំណើត
02/06/2014 12:09
(VOVworld) - នាយប់ថ្ងៃទី១ មិថុនា សហគមន៍ជន វៀតណាមនៅស្រីលង្ការបានរៀបចំពិធីជួបមុខ និង រៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភបណ្ដាយុទ្ធជន ដែល កំពុងបំពេញ ភារកិច្ចនៅកន្លែងដែលចិនដាក់ស្ថានីយ៍ ខួង Haiyan Shiyou 981ដោយខុសច្បាប់នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅស្រុកកំណើត
សហគមន៍ជនវៀតណាមនៅស្រីលង្ការឆ្ពោះទៅកោះសមុទ្រនៅ ស្រុកកំណើត (រូបថត៖TTXVN) (VOVworld) - នាយប់ថ្ងៃទី១ មិថុនា សហគមន៍ជនវៀតណាមនៅស្រីលង្ការបាន រៀបចំពិធីជួបមុខ និងរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភបណ្ដាយុទ្ធជន ដែល កំពុងបំពេញ ភារកិច្ចនៅកន្លែងដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។នៅជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំស្រីលង្ការ លោក Ton Sinh Thanh បានជូនដំណឹងដល់ជនវៀណាមអំពីសភាពការណ៍នៅសមុទ្រ ខាងកើតនាបច្ចុប្បន្ន​ ហើយសង្កត់ធ្ងន់នូវគោលជំហររបស់បក្សនិងរដ្ឋាភិបាល​គឺតវ៉ាការពារអធិបតេយ្យភាពជាតិដោយសន្តិវិធីជាដាច់ខាត។ឆ្លើយជួយ ជ្រោមជ្រែងសេចក្ដី អំពាវនាវរបស់ឯកអគ្គរដ្ឋទូត Ton Sinh Thanh សហគមន៍ ជនវៀតណាមនៅប្រទេសនេះ ​ រួមជាមួយកម្មាភិបាលនិងបុគ្គលិកទាំងអស់នៃ ស្ថានទូតបានរួមវិភាគទានជាប្រាក់បាន៦៥ពាន់​ rupee​​ រាប់កម្មវិធីរួមកម្លាំងពលំ ការពារសមុទ្រខាងកើត ដើម្បីលើកទឹកចិត្តបណ្ដាយុទ្ធជន ដែលកំពុងបំពេញ ភារកិច្ចនៅតំបន់ដែលចិនដាក់ស្ថានីយ៍ខួង Haiyan Shiyou 981 ដោយខុសច្បាប់៕