VOV WorldVOV World
សហគមន៍អន្តរជាតិខំប្រឹងប្រែងសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង
26/12/2013 09:15
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប្រធានាធិបតីស៊ូដងខាង ត្បូង លោក Salva Kiir បានអំពាវនាវភាគីទាក់ទិននានា នៅប្រទេសនេះបញ្ឈប់ការប៉ះទង្កិចដែលអាចបង្កជា សង្គ្រាមស៊ីវិល។
សហគមន៍អន្តរជាតិខំប្រឹងប្រែងសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង
សហគមន៍អន្តរជាតិបានខំប្រឹងប្រែងជួយឧបត្ថម្ភ សម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ ប្រធានាធិបតីស៊ូដងខាងត្បូង លោក Salva Kiir បានអំពាវនាវភាគីទាក់ទិននានានៅប្រទេសនេះបញ្ឈប់ការប៉ះទង្កិចដែល អាចបង្កជាសង្គ្រាមស៊ីវិល។ លោក Salva Kiir បានបញ្ជាក់ថា៖​ ស្ថានភាពជន ស៊ីរិល ត្រូវសំលាប់និងជំលោះរវាងបណ្ដាកុលសម្ព័ន្ធគឺមិនអាចទទួលយក បានទេ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតសហគមន៍អន្តរជាតិបានខំប្រឹង ប្រែងជួយឧបត្ថម្ភសម្រុះសម្រួលរវាងភាគីនានានៅស៊ូដងខាងត្បូង។ អគ្គ លេខាធិការ អ.ស.ប. លោក Ban Ki-Moon បានផ្ញើសារមួយដល់ប្រជាជន ស៊ូដងត្បូងដែលអំពាវនាវថ្នាក់ដឹកនាំគ្រប់រូបនៃប្រទេសនេះដោះស្រាយ ជំលោះដោយសន្តិវិធីសំដៅបញ្ឈប់ស្ថានភាពអំពើហឹង្សា។ គណៈកម្មាធិការ អឺរ៉ុបបានឲ្យដឹងថា៖ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសរបស់សហភពអឺរ៉ុប  (EU) លោកស្រី Catherine Aston បាន ចាត់បេសកជន លោក Alex Rondos ទៅកាន់ស៊ូដងខាង ត្បូងដើម្បីជួយប្រទេស នេះស្វែងរកវិធានការនយោបាយមួយសំរាប់ដោះស្រាយលើស្ថានភាពជំលោះ ជាតិសាស្ត្របង្ហូឈាមនៅទីនេះ។គណៈកម្មាធិការសន្តិភាពរបស់សម្ព័ន្ធទ្វីប អាហ្វ្រិក (AU) ក៏បានអំពាវនាវឲ្យភាគីប្រឆាំងនៅស៊ូដងខាងត្បូងធ្វើសកម្មភាព ជាមួយស្មារតីស្នេហារជាតិនិងឈរលើទស្សនៈដើម្បីផលប្រយោជន៍ជាតិ៕

More