VOV WorldVOV World
សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម
10/03/2017 11:07
(VOV)_នាព្រឹកថ្ងៃទី៩ មិនា នៅទីក្រុង Mansoura ខេត្ត Dakahlia​ របស់​អេហ្ស៊ីប ​បានប្រព្រឹត្តទៅសិក្ខាសាលា ជំរុញពាណិជ្ជកម្ម និងវិនិយោគ សំដៅ​ឧទ្ទេសនាម អំពីឱកាសសហប្រតិបត្តិការ រវាងសហគ្រាសនៃប្រទេសទាំងពីរ​និយាយរួម
សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម
សហគមន៍សហគ្រាសខេត្ត Dakahlia របស់អេហ្ស៊ីបមានគោលបំណងសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម (VOV)_នាព្រឹកថ្ងៃទី៩ មិនា នៅទីក្រុង Mansoura ខេត្ត Dakahlia​ របស់​អេហ្ស៊ីប  ​បានប្រព្រឹត្តទៅសិក្ខាសាលា ជំរុញពាណិជ្ជកម្ម និងវិនិយោគ សំដៅ​ឧទ្ទេសនាម អំពី ឱកាសសហប្រតិបត្តិការ រវាងសហគ្រាសនៃប្រទេសទាំងពីរ​និយាយរួម និងរវាងវៀត ណាមជាមួយខេត្ត  Dakahlia​ និយាយដោយឡែក។​ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានឧទ្ទេសនាមអំពីស្ថានភាព សេដ្ឋកិច្ចវៀតណាម ជាពិសេសគឺ​រយៈពេល​ក្រោយ៣០ឆ្នាំផ្លាស់ប្តូរថ្មី និងអះអាងថា៖វៀត ណាមជានិច្ចកាលបង្កលកហ្ខណះងាយស្រួលសំរាប់សហគ្រាស និងវិនិយោគិនបរទេស  មកធ្វើអាជីវកម្មនៅ​វៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានអោយដឹងថែមទៀត ស្ថានទូត វៀតណាម​ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភសហគ្រាសអេហ្ស៊ីបនិយាយរួម និង ខេត្ត  Dakahlia​ និយាយដោយឡែក ស្វែងរកដៃគូនៅវៀតណាម៕