VOV WorldVOV World
សហគ្រាសវាយនភ័ណ្ឌវៀតណាមដាក់ចេញគោលដៅសម្រេចបានកំណើនខ្ពស់ជាងក្នុងឆ្នាំ២០២២
30/12/2021 09:07
(VOVWORLD) - ចែករំលែកជាមួយអ្នកសារព័ត៌មានរបស់ VOV លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០ បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយ ជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែពលករនៃក្រុមហ៊ុន May ១០ ក្នុងអំឡុងឆ្នាំកន្លងមកនេះ មិន ត្រូវបាត់ការងារធ្វើក្នុងថ្ងៃណាមួយសោះឡើយ។
សហគ្រាសវាយនភ័ណ្ឌវៀតណាមដាក់ចេញគោលដៅសម្រេចបានកំណើនខ្ពស់ជាងក្នុងឆ្នាំ២០២២
ការផ្ទុះរាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអំឡុង២ឆ្នាំកន្លងមក បានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរទៅលើសហគមន៍សហគ្រាស។ ទោះយ៉ាងណាក៏ដោយ សហគ្រាសជា ច្រើន រួមទាំងសហគ្រាសវាយនភ័ណ្ឌបានឈរជើងយ៉ាងរឹងមាំក្នុងស្ថានភាពកូវីដ-១៩ អាស្រ័យលើកម្លាំងផ្ទៃក្នុងរបស់សហគ្រាសក៏ដូចជាសមត្ថភាពឆ្លើយតប សម្របខ្លួន របស់ថ្នាក់ដឹកនាំសហគ្រាសក្នុងគ្រប់កាលៈទេសៈទាំងអស់។ លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០។ (រូបថត៖ ក្រសួងការបរទេស) ចែករំលែកជាមួយអ្នកសារព័ត៌មានរបស់ VOV លោក Than Duc Viet អគ្គ នាយកក្រុមហ៊ុនភាគហ៊ុន May ១០ បានបញ្ជាក់ថា ទោះបីជាជួបការលំបាកដោយ ជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែពលករនៃក្រុមហ៊ុន May ១០ ក្នុងអំឡុងឆ្នាំកន្លងមកនេះ មិន ត្រូវបាត់ការងារធ្វើក្នុងថ្ងៃណាមួយសោះឡើយ។ កម្មាភិបាល បុគ្គលិកទាំង១២ពាន់នាក់ដែល ធ្វើការនៅក្នុងរោងចក្រចំនួន១៨នៅតាមខេត្ត ក្រុងចំនួន៧ សុទ្ធតែមានការងារដ៏ គ្រប់គ្រាន់។ បច្ចុប្បន្ននេះ ក្រុមហ៊ុន May ១០ ទទួលបានការបញ្ជាទិញនាំចេញទៅកាន់ អាមេរិក អឺរ៉ុប ជប៉ុន រហូតដល់ត្រីមាសទី២ឆ្នាំ២០២២។ លោក Than Duc Viet បាន បញ្ជាក់ថា៖