ស៊ីរីមិនទៅកាន់ទីក្រុង Geneva ដើម្បីផ្ទេប្តូរសិទ្ធិអំណាច
05/11/2013 11:39
(VOVworld) – រដ្ឋអំណាចនៃប្រទេសនេះនឹងមិនចូលរួម សន្និសីទអន្តរជាតិអំពីស៊ីរីលើកទី ២ ឬហៅថា៖ សន្និសីទ ទីក្រុង Geneva លើកទី ២ ប្រសិនបើ គោលដៅនៃសន្និសីទ នេះគឺទាមទាឲ្យ ប្រធានាធិបតីស៊ីរី Bashar al-Assad ផ្ទេប្តូរសិទ្ធិអំណាច។

រដ្ឋអំណាចនៃប្រទេសនេះនឹងមិនចូលរួមសន្និសីទទីក្រុង Geneva លើកទី ២ ប្រសិនបើ គោលដៅនៃសន្និសីទនេះគឺទាមទាឲ្យ ប្រធានាធិបតីស៊ីរី Bashar al-Assad ផ្ទេប្តូរសិទ្ធិអំណាច។ (Image: Vietnam+) (VOVworld) – រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី លោក Omran al-Zohbi បានឲ្យដឹង ថា៖ រដ្ឋអំណាចនៃប្រទេសនេះនឹងមិនចូលរួមសន្និសីទអន្តរជាតិអំពីស៊ីរីលើកទី ២ ឬ ហៅថា៖ សន្និសីទទីក្រុង Geneva លើកទី ២ ដែលគ្រោងប្រព្រឹត្តទៅក្នុងពាក់ កណ្ដាលខែវិច្ឆិកានៅស្វីស ប្រសិនបើ គោលដៅនៃសន្និសីទនេះគឺទាមទាឲ្យ ប្រធានាធិបតីស៊ីរី Bashar al-Assad ផ្ទេប្តូរសិទ្ធិអំណាច។ ថ្លែងមតិរបស់រដ្ឋមន្ត្រី ក្រសួងព័ត៌មានស៊ីរីត្រូវបាននាំចេញ ក្នុងកាលៈទេសៈ អាមេរិក រុស្ស៊ីនិង អ.ស.ប. កំពុងខំប្រឹងប្រែងត្រៀមរៀបចំសន្និសីទទីក្រុង Geneva លើកទី ២ ដោយមានការ ចូលរួមនៃភាគីទាក់ទិននានា សំដៅស្វែងរកដំណោះស្រាយនយោបាយសំរាប់ សង្គ្រាមស៊ីវិលនៅប្រទេសនេះ។ ប៉ុន្តែ ភាគីប្រឆាំងនៅស៊ីរីបានប្រកាសថា៖ គេ គ្រាន់តែចូលរួមការចរចារនៅទីក្រុង Geneva ក្នុងករណី ប្រធានាធិបតី Bashar al-Assad សន្យានឹងលាលែងពីដំណែង។ រីឯខ្លួនវិញ Damascus ប្តេជ្ញាបដិសេធ លទ្ធភាពដែលប្រធានាធិបតី al-Assad លាលែងពីដំណែង។ ទន្ទឹមនឹងនោះ លោក Bashar al-Assad ក៏បានប្រកាសនឹងចូលរួមសន្និសីទពោខាងលើ ប្រសិនបើ មុខ សញ្ញាភេវរកម្មមិនមានវត្តមាននៅទីនេះ៕
Related
More





