សិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានី
07/05/2015 09:40
Vovworld-កងពលធំការពារដែនអាកាសលេខ៣៦១ (កងទ័ពជើងអាកាស)វៀតណាមបានសហការ

សិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានី (qdnd.vn) Vovworld-កងពលធំការពារដែនអាកាសលេខ៣៦១(កងទ័ពជើងអាកាស) វៀតណាមបានសហការជាមួយកាសែតកងទ័ពប្រជាជនរៀបចំសិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានីនាព្រឹកថ្ងៃទី៧ឧសភានៅក្រុង ហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់កងពលធំលេខ ៣៦១រំលឹកខួបលើកទី៥០នៃទិវាបង្កើត(ទី១៩ឧសភា)។ វរៈសេនីយ៍ឯក Dang Dinh Tuan ស្នងការនយោបាយកងពលធំការពារដែនអាកាសលេខ៣៦១ កងទ័ព ជើងអាកាសបានឲ្យដឹងថា៖ “ក្នុងស្ថានភាពនាបច្ចុប្បន្នត្រូវកសាងឬទ្ធានុភាពនយោបាយស្មារតីសំរាប់ កម្មាភិបាលយុទ្ធជនមានឆ័ន្ទះប្តេជ្ញាត្រៀមខ្លួនជាស្រេចប្រយុទ្ធខ្ពស់និងត្រៀមខ្លួន ពលីកម្មប្រយុទ្ធដើម្បីការពារមាតុប្រទេស ការពាររាល់ទីដៅដែលបានប្រគល់ជូន។ មេរៀមទី២គឺបទពិសោធន៍ប្រពៃណីក្នុងការតស៊ូ យើងខ្ញុំបានអនុវត្តទៅលើកម្មវិធី ហ្វឹកហាត់កងទ័ពលើកកំពស់សមទ្ធភាពលទ្ធភាពត្រៀមខ្លួនជាស្រេចប្រយុទ្ធវាយ ឈ្នះរាល់ការវាយប្រហារដោយជើងអាកាសរបស់សត្រូវ៕”
Related






