សិក្ខាសាលា “វៀតណាម-ទីកំសាន្តគួរឲ្យាទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”
30/10/2016 08:57
(VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែន ទើបនឹងបានសហការជាមួយសភាពាណិជ្ជកម្មនិង ឧស្សាហកម្មប្រទេសនេះ និងក្រុមហ៊ុនទេសចរណ៍ Victoria Tour វៀតណាម រៀបចំសិក្ខាសាលាក្រោម ប្រធានបទ “វៀតណាម-ទីកំសាន្តគួរឲ្យាទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”។
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Duong Tri/TTXVN) (VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនទើបនឹងបានសហការជា មួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសនេះ និងក្រុមហ៊ុនទេសចរណ៍ Victoria Tour វៀតណាម រៀបចំសិក្ខាសាលាក្រោមប្រធានបទ “វៀតណាម-ទី កំសាន្តគួរឲ្យ ទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”។ថ្លែងមតិនៅទីនេះ ឯក អគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri បានឲ្យដឹងថា វៀតណាមមាន រមណីយដ្ឋានល្បីល្បាញជាច្រើនដែលត្រូវបានពិភពលោកស្គាល់ ដល់ មានឆ្នេរ សមុទ្រស្អាតនិងអាកាសធាតុត្រូពិចដ៏ងាយស្រួលសំរាប់ផ្នែក ទេសចរណ៍សមុទ្រ។ ទន្ទឹមនឹងនោះ វៀតណាមក៏មានខឿនវប្បធម៌ដ៏សម្បូរបែប មានកេរ្តិ៍ដំណែលប្រវត្តិ សាស្ត្រជាច្រើន មនុស្សវៀតណាមរស់រាយរាក់ទាក់និង សេវាកម្មទេសចរណ៍នៅ វៀតណាមកំពុងត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។នាពេលកន្លងទៅ ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនជានិច្ចកាល សហការយ៉ាងស្អិតរមួតជាមួយ ស្ថាប័នទាក់ទិននិងអង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីបង្ក លក្ខណៈងាយស្រួលបំផុតសំរាប់ប្រជាពលរដ្ឋ អ៊ុយក្រែនទៅទេសចរណ៍នៅវៀត ណាម៕
Related
More





