VOV WorldVOV World
សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម
05/11/2016 08:43
(VOV)_នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសិក្ខាសាលា៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម។ សិក្ខាសាលាជាវេទិកាមួយ​ដើម្បីបណ្ដាសមាជិកសភា ជំនាញការ អ្នកវិទ្យាសាស្ត្រផ្លាស់ប្តូរ បន្តពង្រីកតំលៃនៃច្បាប់រដ្ឋធម្មនុញ្ញលើកដំបូង ក្នុងដំណើការសុក្រិតប្រព័ន្ធច្បាប់។
សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម           (VOV)_នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាបានរៀប ចំសិក្ខាសាលា៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម។ សិក្ខាសាលាជាវេទិកាមួយ​ដើម្បីបណ្ដាសមា ជិកសភា  ជំនាញការ អ្នកវិទ្យាសាស្ត្រផ្លាស់ប្តូរ បន្តពង្រីកតំលៃនៃច្បាប់រដ្ឋធម្មនុញ្ញលើក ដំបូង ក្នុងដំណើការសុក្រិតប្រព័ន្ធច្បាប់។           ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត​Le Minh Thong អនុប្រធាន​ គណៈ​កម្មា ធិការច្បាប់ របស់រដ្ឋសភា នីតិកាលទី១៣ បានអោយដឹងថា៖           “ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ បានដាក់ចេញតំលៃប្រជាធិបតេយ្យ​ដើម​ដំបូង​។ វាមានលក្ខណះពិសេសដោយឡែក ពីព្រោះលើកកំពស់តំលៃ​រដ្ឋសភាផង ​និង​លើកកំ ពស់​ប្រមុខដឹកនាំ​ទៀតផង។ នេះជាចំណុចពិសេសដោយឡែករបស់វៀតណាម។”           ក្នុងថ្ងៃនេះដែរ ការតាំងពិព័រណ៌៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម ក៏បានបើកនៅ​ទី ក្រុងហាណូយដែរ។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបថតចំនួន១០០ផ្ទាំង ​និង ឯកសារនានា ស្ដីអំពីបណ្ដាបទបញ្ញាត្តិ ឯកសារ កាសែត ដែលទាក់ទិនដល់ការ​តាក់ តែង​អនុម័តលើរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ និងច្បាប់រដ្ឋធម្មនុញ្ញក្រោយៗនេះ៕

More