សិក្ខសាលា “ការផ្សាភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក”
04/10/2013 11:49
(VOVworld) – សិក្ខសាលា “ការផ្សាភ្ជាប់និងកំណើន សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ត្រូវបានរៀបចំ ឡើង ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃវេទិការសហ ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)

សិក្ខសាលា “ការផ្សាភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃវេទិការ APEC ដែលកំពុងប្រព្រឹត្តទៅនៅកោះ Bali ឥណ្ឌូណេស៊ី។ (Image: wikipedia.com) (VOVworld) – សិក្ខសាលា “ការផ្សាភ្ជាប់និងកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ត្រូវបានរៀបចំឡើង ក្នុងក្របខ័ណ្ឌសន្និសីទកំពូលនៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលកំពុងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១ ដល់ទី ៨ តុលា នៅកោះ Bali ឥណ្ឌូណេស៊ី។ គោលដៅនៃសិក្ខសាលាពោលខាងលើគឺសំដៅផ្តល់ជំនួយសំរាប់ ប្រធានបទស្នូលរបស់សន្និសីទកំពូល APEC លើកនេះ។ ក្នុងសិក្ខាសាលាក្រុមប្រឹក្សា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (PECC) បានសង្កត់ធ្ងន់ថា៖ ទោះបីជាបណ្ដា ខឿនសេដ្ឋកិច្ចធំៗលើ សកលលោក ដូចជា អាមេរិកនិងជប៉ុន មានសញ្ញាស្តារឡើងវិញ យ៉ាងសកម្មក្តី ប៉ុន្តែ នៅមានការព្រួយបារម្មណ៍ចំពោះការអន់ខ្សោយនៃខឿនសេដ្ឋកិច្ច ដែលកំពុង រីករាយដាលពីបណ្ដាប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍នានា។ ដោយ ហេតុនេះ បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបង្កើនការជំរុញហេដ្ឋារចនា សម្ព័ន្ធ ដើម្បីទទួលបានផលប្រយោធន៍ពីសមាហរណកម្មក្នុងតំបន់ឲ្យសមស្រប នឹង គោលដៅជំរុញយ៉ាងខ្លាំងការផ្សារភ្ជាប់និងការបើកទូលាយសេរីភាវូបនីយកម្មពាណិជ្ជ កម្មនិងវិនិយោគក្នុងតំបន់ APEC ឬ ប្លុកអាស៊ាន ក៏ដូចជា យន្តការសហប្រតិបត្តិការ ពាណិជ្ជកម្មពហុភាគីគឺ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច អន្តរប៉ាស៊ីហ្វិក (TPP) ឬកិច្ចព្រម ព្រៀងសេដ្ឋកិច្ចលើគ្រប់វិស័យ (RCEP) របស់ អាស៊ាន។ សិក្ខសាលាលើកនេះបានប្រមូលផ្តុំទៅលើខ្លឹមសារស្នូលចំនួន ៥ គឺ៖ ការផ្តើមគំ និតអំពីសមាហរណកម្មក្នុងតំបន់ ការបង្កើតយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចក្នុង APEC ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអនុវត្តបណ្ដាគោលដៅទីក្រុង Bogor អំពី សេរីភាវូបនីយកម្មពាណិជ្ជកម្មវិនិយោគ និងការបង្រួញគំលៀត មិនសមភាពចំណូលក្នុង តំបន់៕
Related






