VOV WorldVOV World
សកម្មភាពរំលឹកទិវាជ័យជំនះលើពួកហ្វាស៊ីសនៅប្រទេសជាច្រើនលើពិភពលោក
07/05/2015 10:29
(VOVworld)-បណ្កាសកម្មភាពរំលឹកខួបលើកទី៧០នៃ ទិវាជ័យជំនះលើពួកហ្វាស៊ីសក្នុង សង្គ្រាមលោកលើកទី២
សកម្មភាពរំលឹកទិវាជ័យជំនះលើពួកហ្វាស៊ីសនៅប្រទេសជាច្រើនលើពិភពលោក
សកម្មភាពរំលឹកទិវាជ័យជំនះលើពួកហ្វាស៊ីសនៅប្រទេសរុស្ស៊ី  (រូបថតៈ TTXVN) (VOVworld)-បណ្កាសកម្មភាពរំលឹកខួបលើកទី៧០នៃទិវាជ័យជំនះលើពួកហ្វា ស៊ីសក្នុង សង្គ្រាមលោកលើកទី២ និងទិវាជ័យជំនះរបស់ប្រជាជនសូវៀតក្នុង សង្គ្រាមការ ពារប្រទេសដ៏មហិមារ (ថ្ងៃទី៩ភសភា១៩៤៥ -ថ្ងៃឧសភា២០១៥) បានបន្តប្រព្រឹត្ត ទៅនៅប្រទេសរុស្ស៊ីនិងប្រទេសជាច្រើនលើពិភពលោក។         នាថ្ងៃទី៧ឧសភា នៅទីក្រុង Astana របស់ Kazakhstan បានរៀបចំពិធី ព្យុហយាត្រាដោយមានការចូលរូមរបស់ប្រធានាធិបតី Nursultan Nazarbayev។ ក្នុងពេលជាមួយគ្នានោះ​ នៅទីក្រុង Nis របស់ Serbia នាថ្ងៃទី៦ឧសភា បានបើក សម្ពោធដាក់ឲ្យដំណើរការស្តូបបណ្តាអតីតកងទ័ពក្រហមសហភាពសូវៀត ដែលបានពលីជីវិតក្នុងយុទ្ធនាការការពារទីក្រុងនាសង្គ្រាមលោកលើកទី២។ ហើយនៅទីក្រុង Netanya របស់អ៊ីស្រាអ៊ែល បានរៀបចំសកម្មភាពរំលឹកគុណ ចំពោះជនដែលចូល រួមធ្វើឡើងជ័យជំនះដ៏មហិមានាថ្ងៃទី៩ឧសភា១៩៤៥ ផងដែរ៕

More