សកម្មភាពរំលឹកខួបលើកទី ៨៨ ទិវាប្រពៃណីនៃ រណសិរ្សមាតុភូមិវៀតណាម (១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨)
16/11/2018 08:01
(VOVWORLD) -នាថ្ងៃទី ១៥ ខែវិច្ឆិកាលេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូល ជាមួយប្រជាជនខ័ណ្ឌ Hoi Hop ទីក្រុង Vinh Yen ខេត្ត Vinh Phuc។

ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man (កណ្ដាល) (vinhphuc.gov.vn) អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានស្នើឲ្យប្រជាជនបន្តសាមគ្គីគ្នា និងឯកភាពគ្នាក្នុងការអនុវត្តន៍ចលនា " ប្រជាជនទាំងមូលសាមគ្គីគ្នា កសាងជនបទថ្មី នគរឆ្លាតវៃ" ប្រកបដោយជោគជ័យ ជួយជ្រោមជ្រែងរាល់ចលនារបស់ រណសិរ្សមាតុភូមិវៀតណាម លើកកំពស់សមត្ថិភាពចំណេះដឹងរបស់ប្រជាជន ក៏ដូចជាកសាងប្រព័ន្ធរដ្ឋអំណាចស្និទ្ធស្នាលជាមួយប្រជាជន។ លោក Tran Thanh Man មានគោលបំណងថា រណសិរ្សគ្រប់ជាន់ថ្នាក់បន្តផ្ទៀងស្ដាប់មតិ បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាពង្រីកស្មារតីរបស់ប្រជាជនក្នុងការកសាងជីវភាពរស់នៅខាងវប្បធម៌នៅតំបន់ទីប្រជុំជនផងដែរ។ នាថ្ងៃដដែល សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយផងដែរ៕
Related






