VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក
08/05/2015 08:27
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគ ខាងត្បូងទាំង​ស្រុងឯកភាពប្រទេសជាតិវៀតណាម
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាមនៅប្រទេសជាច្រើនលើពិភពលោក (VOV)         Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង​ ស្រុងឯកភាពប្រទេសជាតិវៀតណាម(ទី៣០មេសា) បណ្ដាសកម្មភាពរំលឹក​ខួប​ អនុស្សាវរីយ៍ដ៏មហោឡារឹកនិងសម្បូរបែបបានប្រព្រឹត្តទៅនៅប្រទេសជាច្រើន លើពិភពលោក។         នៅពិធីរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះទី៣០មេសានៅម៉ូសំប៊ិក ស្ថានទូត ​វៀតណាមប្រចាំនៅម៉ូសំប៊ិកលោក Nguyen Van Trung បានរំលឹកឡើងវិញនូវ​ទំព័រ ប្រវត្តិសាស្ត្រដ៏ត្រចេះត្រចង់របស់ប្រជាជាតិដោយមានមហាជ័យជំនះ​និទាឃៈរដូវ ឆ្នាំ១៩៧៥និងអត្ថន័យដ៏មហិមារនៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ វៀតណាម-មោទនភាពមិនត្រឹមតែរបស់ប្រជាជនវៀតណាម​ប៉ុណ្ណោះទេ ថែមទាំង ជារបស់ប្រជាជាតិផ្សេងៗតស៊ូដើម្បីឯករាជ្យសេរីភាពនិង​ឯកភាពក្នុងនោះមាន មិត្តភក្តិជាច្រើនកុះករនៅទ្វីបអាហ្វ្រីកទៀតផង។         នៅសន្និសីទកាសែតនៅរដ្ឋធានី Algiers របស់អាល់ហ្សេរីក្នុងឱកាស​រំលឹក​ខួប លើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅអាល់ហ្សេរីលោក Vu The Hiep បានឧទ្ទេសនាមរាល់​សមិទ្ធិ​សំខាន់ក្នុង វិស័យកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសដែលប្រជាជនវៀតណាម​ទទួលបានក្នុង អំឡុង៤០ឆ្នាំកន្លងមកគិតតាំងពីពេលប្រទេសជាតិបានឯកភាព​បន្ទាប់ពិជ័យជំនះ ទី៣០មេសាឆ្នាំ១៩៧៥។         នៅបេឡារុសដំណាងក្រុមសមាជិកសភាមិត្តភាពសហប្រតិបត្តិការជាមួយ​រដ្ឋ សភាវៀតណាម អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប​បេឡារុស លោក Vitaly Busco បានអំណរសារទប្រទេសជាតិវៀតណាមក្នុង​ឱកាស​រំលឹកខួបនៃ ទិវារំដោះភាគខាងត្បូងវៀតណាមទាំងស្រុង។         រីឯនៅប្រទេសហុងគ្រី បណ្ដាអតីតទាហានដែលបានចូលរួមគណៈ​កម្មាធិការ ចតុភាគីឃ្លាំមើលការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនៅវៀតណាមបានចូលរួមពិធី រំលឹកខួបលើកទី៤០នៃទិវាឯកភាពប្រទេសជាតិវៀតណាម។ គេ​បានរួមគ្នាចែករំលែក ក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះរាល់លទ្ធផល​អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រជាជនវៀតណាមក្រោយអំឡុង៤០ឆ្នាំមក៕