សកម្មភាពរបស់គណៈប្រតិភូសមាជិកសភាអាមេរិកនៅវៀតណាម
07/05/2015 09:14
(VOV)_នារសៀលថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម

(VOV)_នារសៀលថ្ងៃទី៦ ឧសភា នៅទីក្រុងហាណូយ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាម បានទទួលជួបសន្ទនាជា មួយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកMatt Salmon ប្រធាន អនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វីក នៃគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភា ជាន់ទាបអាមេរិក ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោកMatt Salmon បានអះអាងថា៖ អាមេរិកយកចិត្តទុកដាក់ និងគោរពទំនាក់ទំ នងជាមួយវៀតណាម ជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យ តាមស្មារតីនៃសេចក្ដី ថ្លែងការរួម ជាន់ខ្ពស់ នៃប្រទេសទាំងពីរ នាខែកក្កដា ឆ្នាំ២០១៣ ជឿជាក់ថា៖ទំនាក់ ទំនងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍ នាប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon លោក Hoang Binh Quan បានស្នើអាមេរិក បន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ក្នុងការដោះស្រាយផលវិបាកពីសង្គ្រាមផង និងជំរុញកិច្ចសហប្រតិ បត្តិការទ្វេភាគីទៀតផង។ មុននោះ នារសៀលថ្ងៃទី៦ ឧសភា ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung ក៏បានជួបសន្ទនាជាមួយលោក Matt Salmon ផងដែរ៕
Related






