VOV WorldVOV World
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសជប៉ុន
13/12/2013 09:39
Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានសហព័ន្ធ​សេដ្ឋកិច្ចជប៉ុន (Keidanren) លោក Yoneikura Hiromasa។
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប្រទេសជប៉ុន
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ជប៉ុន (VOV)         Vovworld-នាព្រឹកថ្ងៃទី១៣ធ្នូនៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ ណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានសហព័ន្ធ​ សេដ្ឋកិច្ចជប៉ុន (Keidanren) លោក Yoneikura Hiromasa។ នៅពិធីជួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់តួនាទីរបស់ Keidanren ក្នុង​ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ​រីឯលោក Yoneikura Hiromasa បាន​ អះអាងថា​នឹងខំប្រឹងប្រែងលាតត្រដាងអនុវត្តរាល់សំណើររបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងមានបំណងរដ្ឋាភិបាលវៀតណាមបន្តបង្កលក្ខណៈងាយ​ ស្រួល​សំរាប់អង្គភាពអាជីវកម្មរបស់ជប៉ុនមកស្វែងរកឱកាសបើកទូលាយកិច្ច​សហប្រតិបត្តិការវិនិយោគពិសេសគឺក្នុងវិស័យដែលត្រូវបានចាត់ទុកថាឧត្តម ភាព​របស់ជប៉ុនដូចជាថាមពលអេលិចត្រូនិកសាងសង់ហេដ្ឋានរចនាសម្ព័ន្ធជា ដើម។         នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនា​ជាមួយ​ លោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សំដៅផ្លាស់ប្តូរនិងឯកភាពវិធានការជំរុញកិច្ចសហប្រតិបត្តិការជំនួយអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Tanaka Akihiko ប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA (VGP)         នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​វៀតណាមជានិច្ចកាល​ចាត់ ទុកការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុនជាអាទិភាពជួរមុខក្នុង គោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ ការដែលជប៉ុនបានជួយឧបត្ថម្ភសកម្ម​សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមតាមរយៈប្រភពទុន ODA ក្នុង​អំឡុង២០ឆ្នាំកន្លងមក។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរលោក Tanaka Akihiko សហការជំរុញដើម្បីរដ្ឋាភិបាលជប៉ុនសន្យាផ្ដល់ ODA នៅកំរិត​ខ្ពស់​សំរាប់ ឆ្នាំសារពើព័ន្ធ២០១៣និងប៉ុន្មានឆ្នាំជាបន្ត​ជួយឧបត្ថម្ភវៀតណាម​អភិវឌ្ឍន៍​សេដ្ឋកិច្ចយ៉ាងលឿននិងចីរភាពក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាព​គំរោងការ ធំៗដែលភាគីទាំងពីរបានព្រមព្រៀង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង ថា រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព​ប្រភពទុន ODA របស់ជប៉ុននិងបានបញ្ជាណែនាំក្រសួងផ្នែកទាក់ទិននានាអនុវត្ត​ត្រូវតាមល្បឿន បណ្ដាគំរោងការ ODA។          បន្ទាប់នោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Akio Mimura ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន (JCCI) និងលោក Nakamura Kuniharu ប្រធានសម្ព័ន្ធក្រុមហ៊ុន Sumitomo និងអង្គភាព​អាជីវកម្ម​ជួរ​មុខ​របស់ជប៉ុនក្នុង វិស័យបច្ចេកវិទ្យាព័ត៌មាន។ ក្នុងបណ្ដាជំនួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាម​ជា​និច្ចកាលបង្កើតបរិយាកាស វិនិយោគដ៏ទូលំទូលាយងាយស្រួលសំរាប់វិនិយោគិន​ជប៉ុន៕

More