VOV WorldVOV World
សកម្មភាពរបស់ប្រធានាធិបតីរុស្ស៊ី ​Vladimir Putin​ នៅវៀតណាម
12/11/2013 11:56
(VOV)_នារសៀលថ្ងៃទី ១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang និង ​សមភាគីរុស្ស៊ី លោក Vladimir Putin បានដំណើការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា៖​ត្រូវមានវិធានការមានចរិតលក្ខណះលោតផ្លោះ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
សកម្មភាពរបស់ប្រធានាធិបតីរុស្ស៊ី ​Vladimir Putin​ នៅវៀតណាម
(VOV)_នារសៀលថ្ងៃទី ១២ វិច្ឆិកា នៅរដ្ឋធានីហាណូយ បន្ទាប់ពីពិធីទទួល ប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang និង ​សមភាគីរុស្ស៊ី លោក Vladimir Putin  បានដំណើការចរចារ។ ថ្នាក់ដឹកនាំទាំងពីររូបបាន ឯកភាពថា៖​ត្រូវមានវិធានការមានចរិតលក្ខណះលោតផ្លោះ ដើម្បីជំរុញ ទំនាក់ទំនង ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរក៏បាន កត់សម្គាល់នូវរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់បណ្ដា​ប្រជាពលរដ្ឋវៀតណាម ដែលកំពុងសិក្សានិងរស់នៅនៅរុស្ស៊ី និងបណ្ដាការរួមវិភាគទានរបស់ប្រជាពលរដ្ឋរុស្ស៊ី ដែលកំពុងរស់នៅនិងសិក្សារនៅវៀតណាម ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត ភាពប្រពៃណី ជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមក និងសហប្រតិបត្តិការកលើគ្រប់វិស័យរវាង​ប្រទេសទាំងពីរ។ ភាគីទាំងពិរក៏បានឯកភាពខ្ពស់អំពីរាល់បញ្ហានៅក្នុង​តំបន់និងអន្តរ ជាតិដែលយកចិត្តទុកដាក់ដូចគ្នា និងអះអាងថា៖​នឹងបន្តបង្កើនរួមសហការធ្វើសកម្ម ភាព នៅលើឆាកអន្តរជាតិ។ ប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang (TTXVN)           បន្ទាប់ពីពិធីជួបសន្ទនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានមានជំនួប​សន្ទនា​ជាមួយមជ្ឈដ្ឋានអ្នក សារព័ត៍មាន។ ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន អះអាងថា៖ “ខ្ញុំនិងលោកប្រធានាធិបតីឯកភាព បង្កើនទំនាក់ទំនងនយោបាយជីត ស្និទ្ធ តាម រយៈយន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់ខ្ពស់​បំផុត ជម្រុញកិច្ចសហប្រតិបត្តិការរវាង បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និង ស្ថាប័ននៃ ប្រទេសទាំងពីរ ដោយផ្តោតលើខ្លឹមសារសេដ្ឋកិច្ច នាំមកផលប្រ យោជន៌ជាក់ស្តែង សម្រាន់ទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តលើគ្រប់វិស័យ”។           ក្នុងឳកាសនេះដែរ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានធ្វើជាកាកស្សិណ​សាក្សី ពិធីចុះហត្ថលេខាលើសំណុំឯកសារចំនួន១៧ ស្តីអំពីកិច្ចសហប្រតិបត្តិការលើ បណ្តាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនាគា ការពារជាតិ សុខាភិបាល និងអប់រំ។ ​នារសៀលថ្ងៃនេះដែរអគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោកប្រធានាធិបតីV.Putin​។លោក Nguyen Phu   Trong​បានគូសបញ្ជាក់ថា៖វៀតណាមគាំទ្រគោលនយោបាយរបស់រុស្ស៊ី ចំពោះតំបន់ អាស៊ីប៉ាស៊ីហ្វិកតមបន់ងាស៊ីអគ្នេយ៍ដែលក្នុងនៅមានវៀតណាមផង។លោកV.Putin​បានអញអាងថារុស្ស៊ីមានការយោគចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ យុទ្ឋសាស្រ្តលើគ្រប់វិស័យជាមួយវៀតណាម។  ​នារសៀលថ្ងៃនេះដែរនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungក៍មានការ ជួបសន្ទនាជាមួយលោក Putin​ផងដែរ។មលោក Nguyen Tan Dungបានគូសបញ្ជាក់ ថា៖រដ្ឋាភិបាលវៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរួមជាមួយ រុស្ស៊ីអនុវត្តបណ្តាកិច្ចព្រមព្រៀងដែលភាគីទាំង២បានចុះហត្ថលេខា។រួមជាមួយនោះ ស្នើរអោយរដ្ឋាភិបាលនៃប្រទេសទាំង២បញ្ចួលកិច្ចចរចារនេះចូលក្នុងបញ្ជីរាយនាម អាទិភាពជារៀងរាល់ឆ្នាំដើម្បីបអនុវត្ត។នាយករដ្ឋមន្ត្រីបានស្នើអោយភាគីទាំង២ភាគី រុស្ស៊ីជំរុញខ្លាំងដំណើរការចរចារឈានទោដល់ការចុះទទួលស្គាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មដោយសេរីរវាងវៀតណាមជាមួយសម្ព័ន្ឋភាពគយនាដំណាច់ឆ្នាំ២០១៤។ លោកប្រធានាធិបតីV.Putin​គូសបញ្ជាក់ថា៖វៀតណាមជាដៃគូស្នូល​របស់រុស្ស៊ីនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក។លោកបានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល វៀតណាមក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរាងប្រទេសទាំង១ជា ពិសេសលើវិស៍យសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគទុន។ លោកV.Putinចាត់ទុក ថាគោលដៅទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី៧ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥អាចអនុវ​ត្តទាំងស្រុង។លោកអះអាងថា៖រុស្ស៊ីនឹងសកម្មជំរុញដំណើរការ ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយសេរីរវាង សម្ព័ន្ឋភាពគយជាមួយវៀតណាម។ល ក្នុងឱកាសដំណើទសក្សកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ ប្រធានាធិបតីរុស្ស៊ីលោក Vladimia Putin  ភាគីទាំង២បាន​ចេញសេចក្តីថ្លែងការណ៍រួមដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម។ភាគីទាំង២បានអះអាងនូរការត្រឹមត្រូវនៃការបង្កើតទំនាក់ទំនងដៃគួ យុទ្ឋសាស្រ្តលើគ្រប់វិស័យវៀតណាមររុស្ស៊ី។ភាគីទាំង២វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រ តិបត្តិការលើវិស៍យវិនិយោគហិរញ្ញវត្ថុនិងឯកភាពជមរុញខ្លាំងវិស័យនេះតទៅទៀត។គាភី ទាំង២ក៍បានកត់សម្គាល់កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា៕