សកម្មភាពរបស់ប្រធានរដ្ឋវៀតណាម Truong Tan Sang នៅ APEC ២០
07/09/2012 07:35
ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយគណៈ ប្រតិភូរជាន់ខ្ពស់វៀតណាម នាថ្ងៃទី ៦ កញ្ញា បាន អញ្ជើញមកដល់ទីក្រុង Vladivostok (រុស្ស៊ី) តាម សេចក្តីអញ្ជើញ របស់ប្រធានាធិបតីរុស្ស៊ី V.Putin ដើម្បី ចូលរួមសន្និសីទជាន់ខ្ពស់វេទិការសេដ្ឋកិច្ច តំបន់អាស៊ី- ប៉ាស្ស៊ីហ្វីកលើកទី ២០ (APEC 20) និងបណ្ដាសកម្មភាព នៅតំបន់ ចុងបូព៌ារបស់រុស្ស៊ី។

ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយគណៈប្រតិភូរជាន់ខ្ពស់វៀតណាម នាថ្ងៃទី ៦ កញ្ញា បានអញ្ជើញមកដល់ទីក្រុង Vladivostok (រុស្ស៊ី) តាមសេចក្តីអញ្ជើញ របស់ប្រធានា ធិបតីរុស្ស៊ី V.Putin ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់វេទិការសេដ្ឋកិច្ច តំបន់អាស៊ី-ប៉ាស្ស៊ីហ្វីក លើកទី ២០ (APEC 20) និងបណ្ដាសកម្មភាពនៅតំបន់ ចុងបូព៌ារបស់រុស្ស៊ី។ ការចូលរួមក្នុង សសន្និសីទ APEC 20 របស់ប្រធានរដ្ឋវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាមគឺសំដៅអនុវត្តគោលមាគា៍កិច្ចការបរទេសរបស់មហាសន្និបាតបក្សកម្មុនិស្ត វៀតណាមទូទាំងប្រទេសលើកទី ១១ ស្តីពីម្ចាស់ ការ សកម្មសមាហរណកម្មអន្តរជាតិដ៏ ស៊ីជំរៅនិងលើគ្រប់វិស័យ បន្តដើរតួនាទីសំខាន់ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការក្នុងតំបន់ ទ្វីបអាស៊ី-ប៉ាស្ស៊ីហ្វីក ក្នុងនោះមាន APEC។ តាមរយៈការរួមវិភាគទានចូលក្នុងកិច្ចសហ ប្រតិបត្តិការ APEC និងបណ្ដាខ្លឹមសារ សំខាន់របស់សន្និសីទនេះ វៀតណាមនឹងជំរុញ ទំនាក់ទំនងនយោបាយ ពាណិជ្ជកម្ម វិនិយោគជាមួយដៃគូរនានាធ្វើឲ្យស៊ីជំរៅទំនាក់ទំនង រវាងវៀតណាមជាមួយបណ្ដា ប្រទេសជាសមាជិក APEC ឲ្យខ្លាំងក្លាថែមទៀត។ ក្នុង ក្របខ័ណ្ឌសន្និសីទ APEC 20 នាថ្ងៃទី ៧ កញ្ញា ប្រធានរដ្ឋ Truong Tan Sang បានចូលរួម និងមានសារនៅសន្និសីទ ជាន់ខ្ពស់អង្គភាពអាជីវកម្ម APEC ២០១២។ វិទ្យុសម្លេងវៀត ណាមដកស្រង់ខ្លឹមសារលិខិតនៃ សារលិខិតនេះដល់អស់លោកអ្នកនាងក្រោយពីផ្នែក ព័ត៌មាន៕ ប្រធានរដ្ឋ Truong Tan Sang បានចូលរួមនិងមានសារនៅសន្និសីទ ជាន់ខ្ពស់អង្គភាពអាជីវកម្ម APEC ២០១២។ (Image: VOV online)
Related
More





