សកម្មភាពសំរាប់កុមារ ប្រព្រិត្តទៅក្នុងទូទាំងប្រទេស
01/06/2012 08:00
VOV- ក្នុងឱកាសទិវាអន្តរជាតិកុមារទី១មិថុនា សកម្មភាពសំរាប់កុមារ បានប្រព្រិត្តទៅក្នុង ទូទាំងប្រទេស

Images:Internet VOV- ក្នុងឱកាសទិវាអន្តរជាតិកុមារទី១មិថុនាសកម្មភាពសំរាប់កុមារ បានប្រព្រិត្តទៅក្នុងទូទាំងប្រទេស។នៅខែត្រ Hoa Binhមន្ទីការងារយុទ្ធជន ពិការនឹងសង្គមកិច្ច រួមផ្សំជាមួយសំព័ន្ធយុវជនខែត្រ បានរៀបចំកម្មវិធី ជួប ប្រាស្រ័យ“តភ្ជាប់សេចក្តីស្រឡាញ់” សំរាប់មុខសញ្ញាជាអ្នកចាស់ជរាជន ពិការចំនួនជិត១០០ នាក់ ក្នុងនោះមានកុមារចំនួន៣៤នាក់នៅ មជ្ឈមណ្ឌល ឧបត្ថម្ភសង្គមខែត្រ។ខែត្រ Bac Lieu រៀបចំវេទីការគាំពារ កុមារដោយ ប្រធានបទ “ដើម្បីសង្គម១គ្មានអំពើហឹង្សាគ្មានការរំលោភ បំពានលើកុមារ”។ ខែត្រ An Giang បានរៀបចំទៅសាកសួរសុខទុក្ខនឹង ប្រគល់អំណោយចំនួន ជិត១០០០ ចំណែកជូនសិស្សានុសិស្សនឹងកុមារក្រីក្រ។ក្នុងឱកាសនេះដែរសំព័ន្ធអង្គការមិត្តភាពខែត្រ Quang Nam រួមផ្សំជាមួយ បណ្តាស្ថាប័ន្ធ នឹងផ្នែកមានសមត្ថភាពរៀបចំប្រគល់អំប៉ុងទឹកដោះគោចំនួន ជាង ៤០០០អំប៉ុងឲ្យកុមារមានស្ថានភាពរស់នៅលំបាកលើភូមិសាស្រ្ត។ នាព្រឹកថ្ងៃទី១មិថុនានៅក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយ នៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។ ប្រធានគណៈកម្មាធិការម ជ្ឈឹមរណសិរ្សមាតុភូមិ Huynh Dam បានកោតសរសើរស្មារតីឈានឡើងលើ ការលំបាក រៀនពូកែរបស់ប្អូនៗកុមារនៅបុរីកុមារ SOS និងចង់ឲ្យក្នុងរយៈ ពេលខាងមុខរួមជាមួយការយកចិត្តតុកដាក់ថែទាំរបស់បក្សនិងរដ្ឋ បុរីកុមារ SOS បន្តកែលំអរថែមទៀតលក្ខណសំភារៈនិងស្មារតីសំរាប់ប្អូនៗកុមារ។ នៅទីក្រុង Da Nang នាព្រឹកថ្ងៃទី១មិថុនា បានប្រព្រឹត្តទៅ “ទិវាមហោស្រពចូលរដូវវិស្សមកាលលើកស្លាបបំណងប្រាថ្នាសំរាប់ប្អូនៗកុមារជំទង់”។ នៅទី នេះសិស្សានុស្សិសជាង៥០០នាក់នៅបណ្ដាបថមសិក្សានិងអនុវិទ្យាល័យ លើដំបន់ទីក្រុង Da Nang បានជួបប្រាស្រ័យវប្បធម៍សិល្បះប្រឡងគូរគំនូរ និទានរឿងស្ដីពី “លោកអ៊ុំហូជាមួយប្អូៗ”។ ប្អូន Le Thi Ngoc Van ស្សិសថ្នាក់ ទី៥ សាលាបថមសិក្សា Tran Quoc Toan ទីក្រុង Da Nang បានឲ្យដឹងថា៖ “ចូលរួមទិវាមហោស្របចូលរដូវវិស្សមកាល ប្អូនឃើញថាសប្បាយរីករាយនិងមកទីនេះប្អូនបានជួបប្រាស្រ័យជាមួយបណ្ដាមិត្តនៃសាលាផ្សេងៗនិង បណ្ដាសកម្មភាពមានប្រយោជន៍។ ប្អូនចង់ឲ្យកាន់តែមានទីលានលេងជា ច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃដើម្បីប្អូនៗ បានពង្រិកការផ្ដើមគំនិត។” មុននោះនរសៀលថ្ងៃទី៣១ឧសភា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានជួបមុខជាមួយប្អូនៗកុមារជំទង់គំរូចំនួន៥០នាក់មានស្ថានភាពលំបាក ក្នុងឱកាសមកទស្សនារដ្ឋធានីនិងទៅគោរពវិញ្ញាណក្ខ៍ន្ធលោកប្រធាន ហូជីមិញនៅប្រាំងតម្កល់សព្វ៕ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម Huynh Dam បានមកទស្សនានិងជូនអំណោយនៅបុរីកុមារ SOS ក្នុងឱកាសទិវាអន្តរជាតិកុមារ។
Related






