យុវជនខេត្ត Ha Giang អុជធូបទៀននៅតាមផ្នូររបស់បណ្ដាយុទ្ធជនពលី។(រូបថត៖ baohagiang.vn) |
នៅខេត្ត Quang Nam នាយប់ថ្ងៃទី២៦ ខែកក្កដា បានប្រព្រឹត្តទៅទិវាបុណ្យ “យុទ្ធជនស្ម័គ្រចិត្តផឹកទឹកនឹកដល់ប្រភពដើម” និង “ពិធីអុជទៀនដឹងគុណវីរៈជន យុទ្ធជន ពលីឆ្នាំ២០២១”។ សម្ព័ន្ធយុវជនខេត្ត Quang Nam បានរៀបចំពិធីអុជធូបទៀន និង ថ្វាយផ្កានៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Phuoc Son។ ក្នុងឱកាសនេះដែរ ខេត្ត Quang Nam ក៏បានផ្ដល់ប្រភពថវិកាសម្រាប់ការសាកសួរសុខទុក្ខ ប្រគល់អំណោយ ជូនជនមានគុណូបការៈចំនួនជាង១សែននាក់ ហើយសហការរៀបចំសកម្មភាពជាក់ ស្ដែងជាច្រើនសំដៅជួយទំនុកបម្រុងគ្រួសារមានគុណូបការៈនិងវីរៈអ្នកម្ដាយវៀត ណាមផងដែរ។ លោក Phan Tu លេខាសម្ព័ន្ធយុវជនស្រុក Duy Xuyen ខេត្ត Quang Nam ឲ្យដឹងថា៖
“សម្ព័ន្ធយុវជនស្រុក Duy Xuyen បានបំផុសសប្ដាហ៍កំពូលនៃសកម្មភាពតបស្នង សងគុណ។ តាមនោះ សម្ព័ន្ធយុវជនថ្នាក់មូលដ្ឋាន បានដំណើរការបោសសម្អាតធ្វើ អនាម័យនៅតាមឈាបនដ្ឋាន ស្ដូបយុទ្ធជនពលី ជាពិសេសរៀបចំពេលបាយជួបជុំគ្នា នៅផ្ទះរបស់វីរៈអ្នកម្ដាយវៀតណាម។ តាមរយៈសកម្មភាពទាំងនេះ អប់រំពីប្រពៃណី ហើយពង្រីកការទទួលខុសត្រូវរបស់យុវជនក្នុងការងារតបស្នងសងគុណលើភូមិ សាស្ត្រស្រុក”។
ក្នុងឱកាសនេះ ខេត្ត Quang Ninh បានជួសជុល កែលម្អសំណង់ឈាបនដ្ឋាន យុទ្ធជនពលីចំនួន៥លើភូមិសាស្ត្រខេត្ត គៀងគរមូលនិធិតបស្នងសងគុណលើទូទាំង ខេត្តដោយទទួលបានទឹកប្រាក់ជាង ៧ពាន់លានដុង ព្រមទាំងប្រគល់អំណោយ ប្រមាណ១៧.៦០០ កញ្ចប់ក្នុងតម្លៃសរុបជាង១៨ ពាន់លានដុងជូនវីរៈអ្នកម្ដាយវៀត ណាម គ្រួសារតាមគោលនយោបាយ ជនមានគុណូបការៈនិងជនរងគ្រោះ ដោយសារធាតុគីមីពុលពណ៌លឿងទុំ៕








