សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន គឹមទូ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុងដាណាំង
04/03/2026 11:47
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមីនា នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការប្រជាជនសង្កាត់ ថាញ់ខេ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងដាណាំងបានរៀបចំសន្និសីទជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត ធ្វើយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ អាណត្តិ២០២៦-២០៣១ សម្រាប់បេក្ខជនមកពីអង្គភាពបោះឆ្នោតលេខ១។

សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន គឹមទូ និងបេក្ខជនចំនួនបួនរូបដែលឈរឈ្មោះជាសមាជិករដ្ឋសភានីតិកាលទី១៦ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ចូលរួមសន្និសីទ មានតំណាងអ្នកបោះឆ្នោតនៃតំបន់ប្រជុំជន កងកម្លាំងប្រដាប់អាវុធ សហគ្រាស និងសាលារៀន នៅក្នុងសង្កាត់ថាញ់ខេ អានខេ ហៃចូវ និងសង្កាត់ ហ័រគឿង ផងដែរ។ នៅក្នុងសន្និសីទនេះ អ្នកបោះឆ្នោតបានស្តាប់ជីវប្រវត្តិសង្ខេបរបស់បេក្ខជន យោងតាមបញ្ជីឈ្មោះដែលត្រូវបានប្រកាសនិងបិទផ្សាយជាផ្លូវការ។ ដោយបង្ហាញផែនការសកម្មភាពរបស់ខ្លួននៅចំពោះមុខអ្នកបោះឆ្នោត លោក ត្រិន គឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា បានលើកច្បាស់ថា៖
TAG
VOV/VOVworld/គណៈលេខា/យុទ្ធនាការឃោសនាបោះឆ្នោត/ទីក្រុងដាណាំង
Related







