VOV WorldVOV World
សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម
08/05/2015 08:29
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី៧ឧសភា​នៅក្រុងហាណូយ គណៈប្រតិភូ
សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម
សមាជិកសភាជាន់ទាបអាមេរិកវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តទទួលបានកំណើនខ្ពស់របស់វៀតណាម (VOV)         Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី៧ឧសភា នៅក្រុងហាណូយ គណៈប្រតិភូសមាជិកសភាជាន់ទាបអាមេរិកដឹកនាំដោយ​ លោក Matt Salmon ប្រធានអនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិកនៃគណៈ​ កម្មាធិការកិច្ចការបរទេសសភាជាន់ទាបអាមេរិកបានជួបប្រាស្រ័យជាមួយអ្នក យកព័ត៌មាន។ ​លោក Matt Salmon បានសម្ដែងការពេញចិត្តអំពីលទ្ធផលនៃ ​ដំណើរទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល៤ថ្ងៃកន្លងមក។​ ទាក់ទិនដល់​កិច្ច​ ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) លោក Matt Salmon បានសម្ដែងការគាំទ្រ ​ការដែលអនុម័តលើ TPP និងឲ្យដឹងថា អាមេរិកកំពុងពិភាគ្សាស្ដីពីការប្រគល់ ​សិទ្ធិចរចារលឿនសំរាប់ប្រធានាធិបតីសំដៅជំរុញដំណើរការចរចារនិងសំរេច​ TPP។ សម្ដែងការចាប់អារម្មណ៍អំពីស្មារតីអាជីវកម្មទិន្នផលពលកម្មរបស់វៀត ​ណាម​សមាជិកសភាជាន់ទាប Matt Salmon បានចាត់ទុកថា ក្នុងចំណោម​ប្រទេស ​ចំនួន១២ដែលកំពុងចរចារអំពី TPP វៀតណាមជាប្រទេសអាច​ទទួល​ផលចំណេញ ច្រើនបំផុត។         មុននោះគណៈប្រតិភូបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan និងធ្វើការជាមួយស្ថាប័នទាក់តិនមួយចំនួនរបស់វៀតណាម​ ផងដែរ៕