សម្ព័ន្ធកាន់អំណាចនៅថៃសន្យាលុបចោលពង្រាងច្បាប់លើកលែងទោសប្រសិនជាត្រូវព្រឹទ្ធសភាបដិសេធ
10/11/2013 09:07
(VOVworld)-នាថ្ងៃទី៩វិច្ឆិកា ដៃគូរចំនួន៤ក្នុងសម្ព័ន្ធ កាន់អំណាចរបស់រដ្ឋាភិបាលថៃបានចុះហត្ថលេខា លើសេចក្តីថ្លែងការរួមដោយអះអាងថានឹងលុបចោល ពង្រាងច្បាប់លើកលែងទោស

នាយករដ្ឋមន្រ្តី ថៃ លោកស្រី Yingluck Shinawatra (រូបថតVNA) (VOVworld)-នាថ្ងៃទី៩វិច្ឆិកា ដៃគូរចំនួន៤ក្នុងសម្ព័ន្ធកាន់អំណាចរបស់រដ្ឋាភិបាល ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការរួមដោយអះអាងថានឹងលុបចោលពង្រាង ច្បាប់លើកលែងទោសប្រសិនជាត្រូវព្រឹទ្ធសភាបដិសេធក្នុងកិច្ចប្រជុំនា ថ្ងៃទី១១ វិច្ឆិកា។ បណ្តាអ្នកវិភាគបានវាយតម្លៃថា កាយវិការថ្មីបំផុតនេះសឲ្យ ឃើញពីការ យល់ព្រមរបស់រដ្ឋាភិបាល ក្នុងសភាពការណ៌កើតមានឡើងបាតុកម្មរបស់ភាគីប្រ ឆំាង សំដៅប្រឆំាងជំទាស់ពង្រាងច្បាប់ពោលខាងលើ ដែលប្រព្រឹត្តទៅនៅបាង កក់កំពុងឡើងជណ្តើរ។ មុននោះ ភាគីប្រឆាំងបានសច្ចាធ្វើគ្រប់វិធានការដើម្បីលុបចោលពង្រាង ច្បាប់លើកលែងទាសនេះ ដោយពួកគេចាត់ទុកថា សំដៅលើកលែងទោសឲ្យអតីត នាយករដ្ឋមន្រ្តី Thaksin ជាបងប្រុសរបស់នាយករដ្ឋមន្ត្រីកំពុងកាន់អំណាចថៃ លោក ស្រី Yingluck Shinawatra ផងដែរ៕
Related






