សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
13/02/2016 09:22
(VOVworld) - សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀត ណាម (EVN) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ នឹង ជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ហើយ មិនកសាងបន្ថែមរោងចក្រអគ្គីសនីប្រើធ្យូង សំដៅ អនុវត្តន៍ការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីគំរោងការណ៍កែប្រែផែនការមេអភិវឌ្ឍន៍ថាមពលអគ្គីសនីជាតិដំណាក់កាល២០១១-២០២០។

គំរោងការណ៍អគ្គីសនីព្រះអាទិត្យនៅវៀតណាម (VOVworld) - សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ នឹងជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ហើយ មិនកសាងបន្ថែមរោងចក្រអគ្គីសនីប្រើធ្យូង សំដៅអនុវត្តន៍ការបញ្ជាណែនាំរបស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីគំរោងការណ៍កែប្រែផែនការមេអភិវឌ្ឍន៍ថាមពល អគ្គីសនីជាតិដំណាក់កាល២០១១-២០២០។តាមលោក Dinh Quang Tri អគ្គនាយក រងសម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមថា វិស័យអគ្គីសនីនឹងប្រមូលផ្ដុំ អភិវឌ្ឍន៍ថាមពលក៌កើតឡើងវិញរួមមានវារីអគ្គីសនីខ្នាតតូច ថាមពល ព្រះអាទិត្យ និងថាមពលខ្យល់។ “យើងខ្ញុំត្រូវគួបផ្សំវិធានការជាច្រើនដើម្បីទាក់ទាញទុនចូលទៅការអភិវឌ្ឍន៍ថាម ពលកកើតឡើងវិញ។នាពេលខាងមុខ EVN នឹងជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពល កកើតឡើងវិញ។យើងខ្ញុំនឹងអនុវត្តន៍រូបសណ្ឋានគំរូ។ក្រោយពីនោះ គ្រួសារនានា នឹងអនុវត្តន៍ដោយខ្លួនឯង”៕
Related







