VOV WorldVOV World
សន្លឹកឆ្នោតនៃ​ទំនុកចិត្តពីតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូង
05/03/2026 07:36
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ នៅលើដីគោកមានភាពមមាញឹកជាមួយនឹងការរៀបចំសម្រាប់ការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ហើយនៅតំបន់សមុទ្រឆ្ងាយ ក៏មានទីតាំងបោះឆ្នោតពិសេស នៅលើនាវាសមុទ្រ អនុញ្ញាតឱ្យកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅលើសមុទ្រ ឬធ្វើដំណើរតាមសមុទ្រ រួមជាមួយអ្នកនេសាទ បំពេញកាតព្វកិច្ចស៊ីវិលរបស់ខ្លួន។
សន្លឹកឆ្នោតនៃ​ទំនុកចិត្តពីតំបន់ខ្ពង់រាបបាតសមុទ្រភាគខាងត្បូង
នាំយកប្រអប់សន្លឹកឆ្នោតទៅឱ្យអ្នកបោះឆ្នោតដែលកំពុងធ្វើការនៅលើ ផ្ទះរន្ទារ  DK១.២០។ រូបថត៖ តំបន់លេខ ២ កងទ័ពជើងទឹក ធ្វើដំណើរតាមសមុទ្រ ក្រុមបោះឆ្នោតបានជ្រើសរើសនាវា Truong Sa ០៤ ជាមជ្ឈមណ្ឌលរៀបចំការបោះឆ្នោត សម្រាប់អ្នកបោះឆ្នោតនៅលើនាវាល្បាត និងអ្នកនេសាទដែលកំពុងប្រតិបត្តិការនៅលើសមុទ្រ។ ការងារត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ។ អនុសេនីយ៍ឯក Phan Sy Thien ស្នងការយោបាយនៃនាវា Truong Sa ០៤ កងអនុសេនាធំទី ១ កងពលតូចលេខ ១២៥ តំបន់លេខ ២ កងទ័ពជើងទឹក បានឲ្យដឹងថា៖ 
TAG
VOV/VOVworld/សន្លឹកឆ្នោត/​ទំនុកចិត្ត/មហាសមុទ្រ/វៀតណាម​