សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់
07/05/2015 12:30
Vovworld-បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការ នារសៀលថ្ងៃទី ៧ឧសភា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត

សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិតិកាលទី១១បានបិទបញ្ចប់ (VOV) Vovworld-បន្ទាប់ពីរយៈពេល៤ថ្ងៃធ្វើការ នារសៀលថ្ងៃទី៧ឧសភា សន្និបាតលើកទី១១នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១១បានបិទ បញ្ចប់ប្រកបដោយជោគជ័យ។ ធ្វើអធិបតីសម័យបិទបញ្ចប់ អគ្គលេខាបក្សលោក Nguyen Phu Trong បាន មានបទសន្ទរកថាសំខាន់។ ស្ដីពីសំណូមពរកសាងគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ លោកអគ្គលេខាបានសំណូមពរគណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១២ត្រូវជាសមូហភាពរឹងមាំសាមគ្គីភាពឯកភាព ឬទ្ធានុភាពនយោបាយ រឹងមាំមានសីលធម៍ភ្លឺថ្លាប្តេជ្ញាគោលដៅឯករាជ្យជាតិនិងលិទ្ធិសង្គមនិយម មាន ទស្សនវិស័យយុទ្ធសាស្ត្រ។ បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពីសន្និបាតមជ្ឈឹម (VOV) ស្ដីពីរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ លោកអគ្គលេខាបានអះអាងថា ការផ្លាស់ប្តូរថ្មីសុក្រិដ្ឋរូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ជាបញ្ហាមានអត្ថន័យ ដ៏សែនសំខាន់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីសុក្រិដ្ឋលើកកំពស់នូវប្រសិទ្ធភាពសកម្ម ភាពនៃនីតិរដ្ឋសង្គមនិយមវៀតណាម។ លោកអគ្គលេខា Nguyen Phu Trong បាន ស្នើរថា៖ “ការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនត្រូវផ្សាភ្ជាប់ នឹងការផ្លាស់ប្តូរថ្មីអង្គការនិងសកម្មភាពរបស់គណៈកម្មាធិការប្រជាជន បង្ក លក្ខណៈដើម្បីក្រុមប្រឹក្សាប្រជាជនធ្វើសកម្មភាពមានអំណាចជាក់ស្ដែង។” ថ្លែងមតិសន្និដ្ឋានសន្និបាត អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ដើម្បីអាចសំរេចដ៏ជោគជ័យគោលដៅភារកិច្ចរបស់ឆ្នាំ២០១៥ ឈានទៅ មហាសន្និបាតលើកទី១២របស់បក្ស កម្មាភិបាលមជ្ឈឹមម្នាក់ៗត្រូវលើកកំពស់នូវ ស្មារតីការទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជននិងប្រទេសជាតិ ប្រមូលផ្ដុំដឹក នាំបញ្ជាណែនាំយ៉ាងល្អបំផុតសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១ សេចក្តី សំរេចចិត្តរបស់មជ្ឈឹម។” បញ្ចប់សន្និបាត គណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីប្រកាសស្ដីពី សន្និបាតមជ្ឈឹម។ សេចក្តីប្រកាសនៃសន្និបាតបានលើកច្បាស់ថាចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ឧសភា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១បានប្រជុំសន្និបាតលើកទី១១ដើម្បីពិភាគ្សា ផ្ដល់មតិអំពី ទិសដៅការងារកម្មាភិបាលគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ បរិមាណដំណាងនិងការចាត់តាំងដំណាងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្ស រូបសណ្ឋានចាត់តាំងរដ្ឋអំណាចដំបន់ គោលការណ៍វិនិយោគ ទៅលើគំរោងការព្រលានយន្តហោះអន្តរជាតិ Long Thanh និងបញ្ហាសំខាន់ៗមួយ ចំនួនទៀត។ គណៈកម្មាធិការមជ្ឈឹមបក្សបានអំពាវនាវបក្សទាំងមូលប្រជាជននិងកងទ័ពទាំងមូល បង្កើនសាមគ្គីភាពឯកភាពសតិអារម្មណ៍និងសកម្មភាពខំប្រឹងប្រែងឆ្លងផុតពីការ លំបាកសាកល្បង អនុវត្តប្រកបដោយជោគជ័យភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥និងសេចក្តីសំរេចចិត្តមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១១របស់ បក្ស ដំណើរការដ៏ជោគជ័យមហសន្និបាតបក្សគ្រប់ជាន់ថ្នាក់ឈានទៅមហាសន្និបាត ដំណាងទូទាំងប្រទេសលើកទី១២របស់បក្ស៕
Related







