សន្និសីទជាន់ខ្ពស់លើកទី២០របស់វេទិការ APEC។
09/09/2012 08:43
VOV-នារសៀលថ្ងៃទី៨កញ្ញាសន្និសីទលើកទី ២០របស់ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) បានបើក នៅទីក្រុងកំពង់ផែ Vladivostok សហព័ន្ធរុស្ស៊ី ជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿន សេដ្ឋកិច្ចសមាជិកចំនួន២១។

នារសៀលថ្ងៃទី៨កញ្ញាសន្និសីទលើកទី២០របស់ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) បានបើកនៅទីក្រុងកំពង់ផែ Vladivostok សហព័ន្ធរុស្ស៊ី VOV-នារសៀលថ្ងៃទី៨កញ្ញាសន្និសីទលើកទី២០របស់ថ្នាក់ដឹកនាំវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) បានបើកនៅទីក្រុងកំពង់ផែ Vladivostok សហព័ន្ធរុស្ស៊ីជាមួយការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច សមាជិកចំនួន២១។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលរួមសន្និសីទ។ ក្នុងបទសន្ទរកថាស្វាគម ប្រធានាធិបតី សហព័ន្ធរុស្ស៊ី Vladimir Putin បានសង្កត់ធ្ងន់ថា សន្និសីទឆ្នាំនេះមានប្រធានបទ “ចងសម្ព័ន្ធដើម្បីមានកំណើនច្នៃប្រឌិតដើម្បីភាពសម្បូរុងរឿង”មានអត្ថន័យ សំខាន់ ជាឱកាសដើម្បីថ្នាក់ដឹកនាំ APEC រួមគ្នាផ្លាស់ប្តូរអំពីបណ្ដាវិធានការ បង្កើនកិច្ចសហប្រតិបត្តិការក្នុងកាលៈទេសៈសេដ្ឋកិច្ចពិភពលោកនិងដំបន់អាស៊ី -ប៉ាស៊ីហ្វិកស្ដារយឺតជាងនិងមានហានិភ័យជាច្រើន។ នៅសម័យប្រជុំលើកទី១អំពីការចងសម្ព័ន្ធសេដ្ឋកិច្ចដំបន់ បណ្ដាថ្នាក់ដឹកនាំបានអះអាងការប្តេជ្ញាចិត្តរួមខំប្រឹងប្រែងអនុវត្តគោលដៅ Bogor យុទ្ធសាស្ត្រ កំណើនថ្មីរបស់ APEC ទន្ទឹមនឹងនោះគាំទ្រការសំរេចចិត្តរបស់សន្និសីទកំពូល G20 ដែលទើបនឹងប្រព្រឹត្តទៅនៅប្រទេសម៉េចស៊ីកសំដៅស្ដារសេដ្ឋកិច្ចយ៉ាង ខ្លាំងក្លាចីរភាពនិងតុល្យភាព។ សន្និសីទបានអះអាងឡើងវិញការគាំទ្រចំពោះ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រឆាំងលិទ្ធិគាំពារនិយមនិងបញ្ចប់ដ៏ជោគជ័យវង់ ចរចារ Doha។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលរួមសន្និសីទ។ ក្រោយកិច្ចប្រជុំ ប្រធានរដ្ឋ Truong Tan Sang បានរួមជាមួយថ្នាក់ដឹកនាំ APEC ចូលរួមការសន្ទនាជាមួយក្រុមប្រឹក្សាពិគ្រោះអាជីវកម្ម APEC ជាសកម្មភាពសំខាន់មួយបានរៀបចំជាប្រចាំឆ្នាំក្នុងបណ្ដាសន្និសីទជាន់ខ្ពស់។ ពិភាំគ្សាអំពី ការទាក់ទាញវិនិយោគបរទេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអះអាងថា៖ “យើងខ្ញុំកំណត់វិនិយោគបរទេស (FDI) ជាផ្នែកមួយរបស់ខឿនសេដ្ឋកិច្ច វៀតណាម។ ផែនការមេរបស់យើងខ្ញុំគឺខំប្រឹងប្រែងបង្កើតគោលនយោបាយមិនចាញ់នឹងប្រទេសណាមានសម័ត្ថភាពអភិវឌ្ឍន៍ស្មើរគ្នា។ យើងខ្ញុំមានទឹសស្លោក ថាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជានិច្ចកាលស្វាគមវិនិយោគិន។” ក៏ក្នុងថ្ងៃដ៏ដែល ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់លើកទី២០ ប្រធានរដ្ឋ Truong Tan Sang បានមានការជួបប្រាស្រ័យជាមួយនាយករដ្ឋមន្រ្តីប្រទេសជប៉ុន សឹង្ហបុរី អូស្ត្រាលីនិងប្រធានគណៈប្រតិភូអាមេរិក។ ក្នុងការជួបប្រាស្រ័យថ្នាក់ ដឹកនាំទាំងអស់សុទ្ធតែវាយតម្លៃខ្ពស់ការខំប្រឹងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន សេដ្ឋកិច្ចនិងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យ។ បណ្តាប្រទេសបាន សម្តែងនូវការគាំទ្រចំពោះការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ជាន់ខ្ពស់ APEC នាឆ្នាំ២០១៧។ នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋ Truong Tan Sang បានអញ្ជើញចូលរួមពិធីជប់ លៀងដោយប្រធាននាធិបតី V.Putin ធ្វើជាអធិបតីសំដៅអបអរសាទថ្នាក់ដឹកនាំ APEC គ្រប់រូប។ ប្រធានរដ្ឋ Truong Tan Sang បានមានការជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ មុននោះប្រធានរដ្ឋ Truong Tan Sang បានមានការជួបសន្ទនាជាមួយ ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តការនាថ្ងៃទី៥កញ្ញាឆ្នាំ២០១២នេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មសម្ព័ន្ធភាពពន្ធដា(សហព័ន្ធរុស្ស៊ី-កាហ្សាក់ស្តង់ -បែឡារូស បានចុះហត្ថលេខាលើសេចក្តីគត់ហេតុសម្រេចការងារស្រាវជ្រាវដើម្បីចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពពុន្ធដានាត្រីមាសទី១ឆ្នាំ២០១៣ខាងមុខ។ ថ្នាក់ដឹកនាំទំាងពីររូបក៏បានឯកភាពគ្នាសកម្ម ក្នុងការបញ្ជាណែនាំជំរុញកិច្ច ចរចារដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ យ៉ាងឆាប់ៗ។ នាថ្ងៃទី៩កញ្ញា សន្និសីទជាន់ខ្ពស់ APEC លើកទី២០បានបន្តកិច្ចប្រជុំសំខាន់ចំនួន២ស្ដីពីសន្តិសុខស្បៀងអាហារកំណើនច្នៃប្រឌិតនិងស្ថានភាពសេដ្ឋកិច្ច ពិភពលោកនិងនៅអាស៊ី-ប៉ាស៊ីហ្វិក។ សម័យប្រជុំស្ដីពីប្រធានបទសន្តិសុខស្បៀងអាហារនិងកំណើនច្នៃប្រឌិតដោយប្រធានធិបតីរុស្ស៊ី Vladimir Putin ធ្វើអធិបតី។ ប្រធានរដ្ឋវៀតណាម Truong Tan Sang រួមជាមួយនាយករដ្ឋមន្ត្រីជប៉ុនជាប្រទេសម្ចាស់ផ្ទះរបស់សន្និសីទរដ្ឋមន្ត្រីសន្តិសុខស្បៀងអាហារ APEC លើកទី១ដែលបាន រៀបចំនាឆ្នាំ២០១០ ត្រូវបានអញ្ចើញថ្លែងមតិណែនាំប្រធានបទ។ នេះជាលើកដំបូងបញ្ហាសន្តិសុខស្បៀងអាហារត្រូវបានក្លាយទៅជាប្រធានបទសំខាន់នៃកិច្ចប្រជុំមួយនៅសន្និសីទជាន់ខ្ពស់ APEC។ នៅសម័យប្រជុំប្រធានាធិបតី Vladimir Putin បានលើកច្បាស់ថា ជាងពេល ណាទាំងអស់ សន្តិសុខស្បៀងអាហារកំពុងក្លាយទៅជាការសាកល្បងដ៏ធំធេងមួយនៃពិភពលោកនិងជាតួនាទីជាវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចជួរមុខនៅ ដំបន់ APEC ត្រូវធ្វើសកម្មភាពយ៉ាងខ្លាំងក្លា។ ថ្លែងមតិនៅកិច្ចប្រជុំ ប្រធានរដ្ឋ វៀតណាម Truong Tan Sang បានសង្កត់ធ្ងន់ថាការខំប្រឹងប្រែងធានាសន្តិសុខ ស្បៀងអាហារត្រូវផ្សាភ្ជាប់ជិតស្និទ្ធជាមួយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍ប្រទេសជាតិ ដំណើរការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចក៏ដូចជាការអនុវត្តគោល ដៅសហ័សវស្សនិងការខំប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ បន្ទាប់នោះនៅកិច្ចប្រជុំស្ដីពីស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងអាស៊ី- ប៉ាស៊ីហ្វិក បណ្ដាថ្នាក់ដឹកនាំបានចែករំលែកការវាយតំលៃអំពីការសាកល្បង ចំពោះការស្ដារសេដ្ឋកិច្ចឡើងវិញ គ្រោះអាសន្នបន្ថយកំណើន ជះឥទ្ធិពលដ៏ ស៊ីជម្រៅរបស់ទីផ្សារហិរញ្ញវត្ថុអស្ថិរភាពនិងបំណូលសាធារណៈខ្ពស់នៅទ្វីប អ៊ឺរុប។ នារសៀលថ្ងៃទី៩កញ្ញាសន្និសីទជាន់ខ្ពស់ APEC លើកទី២០បានបិទជាផ្លូវ ការនៅមជ្ឈមណ្ឌលសន្និសីទលើកោះ Russky ជាកន្លែងដែលមិនយូប៉ុន្មានទៀតក្លាយទៅជាសកលវិទ្យាល័យសហព័ន្ធចុងបូព៌ាទំនើបបំផុតរបស់ប្រទេសរុស្ស៊ី នៅដំបន់នេះ៕
Related
More





