សន្និសីទការសែតប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនិតិកាលទី ១៣
22/06/2012 07:44
បន្ទាប់ពីពិធីបិទសម័យប្រជុំលើកទី ៣ រដ្ឋសភា វៀតណាមនិតិកាលទី ១៣ នារសៀលថ្ងៃទី ២១ មិថុនា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានរៀបចំ សន្និសីទការសែតប្រកាសលទ្ធផលនៃសម័យប្រជុំនេះ។

បន្ទាប់ពីពិធីបិទសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនិតិកាលទី ១៣ នា រសៀលថ្ងៃទី ២១ មិថុនា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានរៀបចំសន្និសីទ ការសែតប្រកាសលទ្ធផលនៃសម័យប្រជុំនេះ។ ក្នុងសន្និសីទការសែត អនុប្រធាន ខុទ្ធកាល័យរដ្ឋសភា Nguyen Si Dung បានឲ្យដឹងថា៖ នៅសម័យប្រជុំនេះ សកម្មភាព ឃ្លាំមើលរបស់រដ្ឋសភាមានការផ្លាស់ប្តូរថ្មី ដូច្នេះ គុណភាពនៃការងារឃ្លាំមើលក៏ត្រូវ បានលើកកំពស់ដែរ។ ឆ្លើយតបបណ្ដាសំនួររបស់អ្នកសារព័ត៌មានអំពីការឃ្លាំមើល ការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីនានាចំពោះរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា វៀតណាម លោក Nguyen Hanh Phuc បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តអំពីការសួដេញដោលគឺជាអង្គការឃ្លាំមើលការអនុវត្តពាក្ស សន្យា របស់រដ្ឋមន្ត្រីចំពោះអ្នកបោះឆ្នោតទូទាំងប្រទេស។ ក្នុងរយៈពេលខាងមុខ យើងខ្ញុំនឹងបោះឆ្នោតទំនុកទុកចិត្តប្រចាំឆ្នាំចំពោះបណ្ដាឋានៈតួនាទី ដែលរដ្ឋសភា ជ្រើសតាំងនិងអនុម័ត្ត។ ដូច្នេះ បណ្ដារដ្ឋមន្ត្រីត្រូវធានារក្សារកិត្យានុភាពចំពោះ អ្នកបោះឆ្នោត៕” ប្រធានខុទ្ទកាល័យរដ្ឋសភា វៀតណាម លោក Nguyen Hanh Phuc (Image: VOV online)
Related
More




