VOV WorldVOV World
សន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម
12/07/2013 04:52
(VOV)_នាថ្ងៃទី១១ កក្កដា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត ណាម លោក Khung Xoen Dieu បានរៀបចំសន្និសីទកាសែត​ស្ដីពី​លទ្ធផលនៃដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម ​Truong Tan Sang។
សន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម
ដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម ​Truong Tan Sang(TTXVN)   (VOV)_នាថ្ងៃទី១១ កក្កដា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត ណាម លោក Khung Xoen Dieu បានរៀបចំសន្និសីទកាសែត​ស្ដីពី​លទ្ធផលនៃដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់ប្រធានរដ្ឋវៀតណាម ​Truong Tan Sang។ នៅទីនេះ  ឯកអគ្គរដ្ឋទូត​ Khung Xoen Dieu បានឆ្លើយ​សំនួរមួយចំនួនរបស់មជ្ឈដ្ឋានសារព័ត៍មាន វៀតណាម។ ឯកអគ្គរដ្ឋទូត​ Khung Xoen Dieu បានអះអាងថា÷ ជាមួយបណ្ដាការសន្យា និងការ​ព្រម​ព្រៀងដែល​ទទួលបាន ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ របស់ប្រ ធានរដ្ឋ វៀតណាម លោក Truong Tan Sang បានបង្កើតកម្លាំងចលករ​ជំរុញ​ការ​​អភិវឌ្ឍន៍​លើគ្រប់វិស័យ​រវាង​វៀតណាមនិងចិន។ ឯកអគ្គរដ្ឋទូត​ Khung Xoen​ Dieu ​បានអោយ ដឹងថា÷ ​បញ្ហាលើសមុទ្រជាបញ្ហាតែមួយ​គត់​ដែល​នៅ​សេស​សល់​ក្នុងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ។ គោលជំហររបស់​ភាគី​និមួយៗ​នៅ​មានការខុសគ្នា និង​ខ្វែងគំ​និត។​ ប៉ុន្តែ ក្នុងដំណើរទៅបំពេញទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឯកភាព​បណ្ដាដំ ណោះ ស្រាយអោយបានសមស្រប​ចំពោះ​បញ្ហា​ដែល​បានកើតមានឡើង ​ជៀសវាង ការដែលជះឥទ្ធិពលដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២៕